រូបភាពជុំវិញពិភពលោក ១៧ កញ្ញា ២០១៥ មកពីប្រទេសឈីលី សហរដ្ឋអាមេរិក ម៉ិចស៊ិក ឥណ្ឌូនេស៊ី ជប៉ុន អាយឡេន និងអេស្ប៉ាញ។ around the world.
រូបភាពជុំវិញពិភពលោក ១៧ កញ្ញា ២០១៥

១
លោក David Necchi មកពីប្រទេសអាយឡេន (Iceleand) ថតបាននូវការបង្កឡើងយ៉ាងភ្លឺចញ្ចាចចញ្ចាំ និងយ៉ាងឆាប់រហ័សនៃកាំរស្មីបញ្ចេញដោយដែនម៉ាញេទិចក្នុងអាកាសនៅចុងខែសីហា។

២
ប្រជាជនរុករកប្រមែរប្រមូលរបស់របរពីលំនៅដ្ឋានដែលត្រូវបានបំផ្លិចបំផ្លាញជុំវិញទូកមួយដែលបោកមកលើច្រាំងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីបានកើតមានឡើងនៅក្រុង Coquimbo ភាគខាងជើងរដ្ឋធានី Santiago ប្រទេសឈីលី។

៣
កុមារា Ahmed Mohamed អាយុ១៤ឆ្នាំ បានគ្រវីដៃខណៈដែលខ្លួនបានមកដល់ផ្ទះវិញនៅក្រុង Irving រដ្ឋតិចសាស ស.រ.អា។ Mohamed ត្រូវបានចាប់ខ្លួននៅសាលារៀននៅថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីគ្រូម្នាក់គិតថា នាឡិកាផលិតឡើងដែលកុមារារូបនេះបានផលិតឡើងដោយខ្លួនឯង គឺជាគ្រាប់បែក។ កុមារានេះនៅតែត្រូវរងការព្យួរការសិក្សា ហើយបាននិយាយថា ខ្លួនគេនឹងមិនត្រលប់ទៅរៀននៅអនុវិទ្យាល័យ MacArthur វិញឡើយ។ លោកប្រធានាធិបតី Barack Obama បានអញ្ជើញ Mohamed ឲ្យយកនាឡិកាខ្លួនផលិតឡើងនោះមកសេតវិមាន។

៤
សមាជិកសភាបក្សប្រឆាំងបានស្ទុះប្រតាយប្រតាប់ទៅកាន់កៅអីប្រធានសភាក្នុងការតវ៉ាប្រឆាំង ខណៈដែលសមាជិកសភាបក្សកាន់អំណាចប្រញាប់ប្រញាលព្យាយាមការពាររូបលោកនៅអំឡុងពេលបោះឆ្នោតលើច្បាប់សន្តិសុខមួយនៅសភាជាន់ខ្ពស់ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៥
ប្រជាជនដុតកង់ឡានតាមបណ្តោយផ្លូវមួយនៅក្រុង Ouagadougou បន្ទាប់ពីអង្គរក្សប្រធានាធិបតីប្រទេសបួគីណាហ្វាសូប្រកាសធ្វើរដ្ឋប្រហារ មួយថ្ងៃក្រោយពីចាប់ខ្លួនប្រធានាធិបតីបណ្តោះអាសន្ន និងមន្រ្តីជាន់ខ្ពស់នានាក្នុងរដ្ឋាភិបាល ខណៈដែលប្រទេសកំពុងខិតទៅជិតការបោះឆ្នោតដំបូង ចាប់តាំងពីការទម្លាក់មេដឹកនាំកាន់អំណាចយូរអង្វែង Blaise Compoare។

៦
ទូកនេសាទនានាចាកចេញពីកំពង់ផែមួយ ខណៈដែលការដាក់បម្រាមលើការនេសាទប្រចាំរដូវបានបញ្ចប់នៅក្នុងក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិននាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។

៧
កងទាហានបានកាន់ផ្ទាំងក្រដាសពណ៌ក្រហមនៅអំឡុងពេលដង្ហែក្បួនយោធាមួយនៅក្នុងការអបអរសាទរបុណ្យឯករាជ្យជាតិនៅទីលាន Zocalo នៅទីប្រជុំជនក្រុង Mexico City ប្រទេសម៉ិចស៊ិក នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។

៨
ប្រជាជនប្រមូលផ្តុំនៅកន្លែងរងការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន។ មានមនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដែលចាត់ទីដៅលើលំនៅដ្ឋានមេដឹកនាំមួយរូបនៃចលនាក្រុមឧទ្ទាម Houthi នៅក្នុងរដ្ឋធានី នេះបើយោងទៅតាមប្រភពនានាពីផ្នែកសុខភិបាល។

៩
រូបភាពនៃរូបសំណាក Christ the Redeemer ជាមួយនឹងចំណិតព្រះចន្ទថ្មីនៅពីក្រោយ ដោយបង្កជារូបរាងមួយហាក់ដូចជា រូបសំណាកនេះមានស្លាប ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។

១០
សិលាខ្សាច់ដែលរងការរចនាសំនឹកទឹក និងខ្យល់ត្រូវបានប្រទះឃើញនៅក្នុងជ្រលងល្អាងមួយនៅចំណោមជ្រលងល្អាងរាប់រយនៅជុំវិញបឹង Lake Powell នៅក្រុង Page រដ្ឋ Arizona ស.រ.អា។

១១
ជៀមមួយហ្វូងឆ្លងកាត់ទីវាលមួយនៅអំឡុងពេលថ្ងៃរះនៅក្រុង Navaz ជិតក្រុង Pamplona ភាគខាងជើងប្រទេសអេស្ប៉ាញនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។

១២
អ្នកពន្លត់អគ្គិភ័យមួយរូបតៀមពន្លត់ភ្លើងឆេះព្រៃនៅក្រុង Ogan Ilir ភាគខាងត្បូងកោះ Sumatra ប្រទេសឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីបានពង្រឹងកិច្ចប្រឹងប្រែងរបស់ខ្លួននៅក្នុងការពន្លត់អគ្គិភ័យដែលបានបង្កឲ្យបានផ្សែងអ័ព្ទ ដែលបានគ្រប់ដណ្តប់ផ្នែកមួយចំនួននៃប្រទេសកោះនោះ និងបណ្តាប្រទេសជិតខាង។

១៣
យានអវកាស New Horizons របស់អង្គការ NASA ចាប់យកទស្សនីយភាពជិតពេលព្រះអាទិត្យលិចនៅតំបន់ភ្នំប្រកបដោយទឹកកកមួយ និងវាលទំនាបទឹកកកលាតសន្ធឹងទៅជ្រោយសន្លឹមនៃភព Pluto។

១៤
តារាម៉ូដែលធ្វើម៉ូដសក់ខ្លួនមុនពេលពិធីបង្ហាញម៉ូដ The Blonds Spring/Summer 2016 នៅកម្មវិធី New York Fashion Week នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។