រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសចិន ហ្វីលីពីន បារាំង កាហ្សាក់ស្ថាន អាល្លឺម៉ង់ នីការ៉ាហ្គា និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៦ កញ្ញា ២០១៨

១
ស្ត្រីម្នាក់រត់នៅពេលមានព្យុះទីហ្វុង Mangkhut បោកបក់លើក្រុង Shenzhen ប្រទេសចិន។

២
ក្មេងៗប្រើសំបកកង់រថយន្តដើម្បីជិះឆ្លងកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានព្យុះទីហ្វុង Mangkhut នៅ ក្នុងក្រុង Calumpit ខេត្ត Bulacan ប្រទេសហ្វីលីពីន។

៣
អ្នករបាំសម្តែងនៅក្នុងការដើរក្បួននៅក្នុងកម្មវិធី Lyon Dance Biennial លើកទី១៨ នៅតាមផ្លូវមួយនៅ ក្នុងក្រុង Lyon ប្រទេសបារាំង។

៤
មនុស្សម្នាក់ដែលមានគូរមុខគូរមាត់ញញឹម នៅពេលកម្មវិធី YARKOcross Night Edition Color Run ដែលធ្វើឡើងនៅពេលយប់ នៅក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

៥
នេះជាទិដ្ឋាភាពនៃមហាវិថី Interstate Highway 95 ដែលលិចទឹក នៅក្នុងក្រុង Lumberton រដ្ឋ North Carolina។ ព្យុះ Florence បានបណ្តាលមនុស្សប្រមាណជា១៣នាក់ស្លាប់ ប៉ុន្តែអាជ្ញាធរកំពុងព្រមានថា ព្យុះនឹងបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។

៦
កីឡាការនី Gladys Cherono Kiprono មកពីកេនយ៉ា (រូបកណ្តាល) ថតរូបបន្ទាប់ពីឈ្នះការរត់ប្រណាំង Berlin Marathon ជាមួយនឹងកីឡាការនី Ruti Aga (រូបឆ្វេង) មកពីអេត្យូពី និងកីឡាការនី Tirunesh Dibaba (រូបស្តាំ) ក៏មកពីអេត្យូពីផងដែរ នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

៧
សកម្មជន Pyotr Verzilov ដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងក្រឹមឡាំង និងបានបង់សមត្ថភាពចក្ខុ ស្តាប់ និងដើរ ដោយសារតែការដាក់ថ្នាំបំណុលដែលសង្ស័យមួយកាលពីសប្តាហ៍មុន ស្ថិតនៅក្នុងយន្តហោះដឹកអ្នកជំងឺពិសេសមួយ នៅព្រលានយន្តហោះ Schoenefeld ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

៨
បាតុករប្រឆាំងនឹងរដ្ឋាភិបាលដាក់ប្រភេទសត្វម្យ៉ាងស្រដៀងនឹងសត្វត្រកួតនៅលើក្បាលរបស់នាង នៅពេលចូលរួមក្នុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Daniel Ortega ក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

៩
កីឡាករ Eliud Kipchoge បានឈ្នះការរត់ប្រណាំង Berlin Marathon លើកទី៤៥ នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។ លោក Kipchoge បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការរត់ក្នុងរយៈពេល២ម៉ោង ១នាទី និង៣៩វិនាទី។

១០
ក្មេងម្នាក់លើករូបសំណាកព្រះគនេសសម្រាប់ការជ្រមុជទឹកនៅមហាសមុទ្រឥណ្ឌា នៅឆ្នេរ Pattinapakkam ក្នុងក្រុង Chennai ប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃពិធីបុណ្យ Ganesh Chaturthi។