បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ១៥ កញ្ញា ២០១៧។
រូបភាពជុំវិញពិភពលោក ១៥ កញ្ញា ២០១៧

១
ទាហានអ៊ីស្រាអែលម្នាក់រុញកង់ឡានដែលកំពុងឆេះចេញពីផ្លូវ ក្នងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមបាតុករប៉ាឡេស្ទីន ក្រោយមានបាតុកម្មប្រឆាំងនឹងរឹបអូសទ្រព្យសម្បត្តិពីទឹកដីប៉ាឡេស្ទី ដោយទាហានអ៊ីស្រាអែល នៅក្នុងភូមិ Kfar Qaddum ជិតក្រុង Nablus ក្នុងតំបន់ West Bank។

២
កុមារ Frank Giaccio អាយុ១១ឆ្នាំ មកពីក្រុង Falls Church នៃរដ្ឋ Virginia ត្រូវបានលើកទឹកចិត្តដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលគាត់កាត់ស្មៅនៅសួនច្បាប់ Rose Garden នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
លោក Peter Glazebrook ឈរថតរូបជាមួយផ្លែខ្ទឹមបារាំងទម្ងន់៦.៦គីឡូក្រាម ដែលបានឈ្នះពានរង្វាន់ក្នុងការប្រកួតបន្លែខ្នាតធំ នៅថ្ងៃទី១នៃពិធីតាំងបង្ហាញ Harrogate Autumn Flower រៀបចំឡើងនៅសាល Great Yorkshire Showground ក្នុងក្រុង Harrogate នៅភាគខាងជើងនៃប្រទេសអង់គ្លេស។

៤
បុរសជំទង់ម្នាក់កំពុងសម្លឹងទៅកាន់សមុទ្រ ពេលលោកអង្គុយនៅលើអាងដែលគេបោះបង់ចោលនៅក្នុងក្រុង Cojimar ប្រទេសគុយបា។

៥
គ្រឿងចក្រកំពុងស្ទូចម៉ាស៊ីនក្រែនទៅពីមុខរូបប៉ាណូខ្នាតយក្សដែលមានទំហំ១៨ម៉ែត្រ ដែលបង្ហាញរូបលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ និងជាមេដឹកនាំគណបក្ស CDU។ នេះជារូបភាពសម្រាប់ឃោសនាបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកញ្ញានេះ ក្នុងក្រុង Duisburg ប្រទេសអាល្លឺម៉ង់។

៦
ក្មេងជនជាតិបង់ក្លាដែសម្នាក់ឈរនៅកណ្ដាលហ្វូងមនុស្សចាស់ក្នុងពេលបួងសួងកាលពីថ្ងៃសុក្រ មុនពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការធ្វើទុកបុកម្នេញលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបាតុកម្មនេះធ្វើឡើងនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។

៧
មន្ត្រីប៉ូលិសផ្នែកកោសល្យវិច្ច័យឈរនៅជិតរថភ្លើងដែលមានឧប្បត្តិហេតុកើតឡើង។ ប៉ូលិសនិយាយថាពួកគេកំពុងស៊ើបអង្កេតការវាយប្រហារដោយភេរវជន នៅស្ថានីយរថភ្លើងក្រោមដី Parsons Green ក្នុងទីក្រុងឡុងដ៍។

៨
ឡានតាក់ស៊ីមួយគ្រឿងកំពុងបោះពួយយ៉ាងលឿននៅលើផ្លូវដែលជនលិចក្នុងទីក្រុង Acapulco រដ្ឋ Guerrero ប្រទេសម៉ិចស៊ិក។

៩
ក្មេងប្រុសជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឈរនៅលើជណ្ដើរនៃអាគារមួយស្ថិតនៅខាងក្រៅក្រុង Srinagar ប្រទេសឥណ្ឌា។

១០
ស្ត្រីរងរបួសម្នាក់ត្រូវបានគេនាំចេញពីស្ថានីយរថភ្លើងក្រោមដី Parsons Green ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១១
ក្រុមជនអំបូររ៉ូហ៊ីងយ៉ា ដែលបានចាកចេញពីប្រទេសមីយ៉ាន់មាមកដល់ប្រទេសបង់ក្លាដែស កំពុងសួរចម្លើយជនម្នាក់ដែលពួកគេសង្ស័យថាជាជនជួញដូរក្មេង នៅជិតជំរំជនភៀសខ្លួន Balukhali ប្រទេសបង់ក្លាដែស។