កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ កញ្ញា ២០១៨

១
ស្ត្រីជនជាតិនេប៉ាល់កាន់សាសនាហិណ្ឌូកំពុងសូត្រការបួងសួងនៅពេលពួកគេអង្គុយនៅលើច្រាំងទន្លេ Bagmati ក្នុងពេលប្រារព្ធពិធីបុណ្យ Rishi Panchami នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

២
ប៉ូលិសអ៊ីស្រាអែលឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់នៅពេលពួកប៉ាឡេស្ទីនធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកម្ទេចភូមិ Bedouin របស់ជនប៉ាឡេស្ទីន នៅ Khan al-Ahmar តំបន់ West Bank។

៣
Russ Lewis ដើររកគ្រំនៅលើឆ្នេរ នៅពេលដែលព្យុះសង្ឃរា Florence ខិតជិតមកដល់ឆ្នេរ Myrtle រដ្ឋ South Carolina ដោយនិយាយថា «យើងអាចមានសំណាង បើសិនយើងរកវាមិនឃើញ»ដែលសំដៅទៅលើព្យុះ។

៤
តារាបង្ហាញម៉ូដម្នាក់ពាក់ការច្នៃប្រឌិតរបស់អ្នករចនាម៉ូដ Pam Hogg ក្នុងពិធីបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ២០១៩ នៅក្នុងការបង្ហាញនៅទីក្រុងឡុងដ៍។

៥
អ្នកសិល្បសម្ដែងពីការសង្គ្រោះត្រីបាឡែនដែលដឹកនាំដោយលោក Boomer និងក្រុមសិល្បករប៊ែលហ្ស៊ិកផ្សេងទៀត ដែលជាផ្នែកមួយនៃការសម្ពោធកម្មវិធីវប្បធម៌រដូវរងា នៅទន្លេ Manaznares ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

៦
អ្នកមុជទឹកជនជាតិលីបង់ ចូលរួមក្នុងការសម្អាតឆ្នេរអន្តរជាតិ នៅក្នុងទីក្រុងកំពង់ផែក្រុង Tripoli។

៧
ក្រុមប៉ូលិសអីតាលីចូលរួមសម្តែងការគោរពដល់ជនរងគ្រោះដោយការរក្សាភាពស្ងៀមស្អាត់មួយនាទី ក្នុងពិធីរំលឹកនៅជិតស្ពានបាក់បែក ដែលកាលពីមួយខែមុនបានបាក់ហើយសម្លាប់មនុស្សអស់៤៣នាក់ នៅទីក្រុង Genoa។

៨
លោក Motoko និង Akari-Lisa Ishii អ្នករៀបចំតុបតែងភ្លើងបង្ហាញពីពន្លឺពិសេសដែលនឹងបំភ្លឺរយៈពេល២ថ្ងៃនៅប៉ម Eiffel (Eiffel Tower) ដើម្បីអបអររដូវកាលវប្បធម៌ជប៉ុន និង ខួប១៦០ឆ្នាំនៃទំនាក់ទំនងការទូតជប៉ុន និង បារាំង នៅទីក្រុងប៉ារីស។

៩
ស្ត្រីជនជាតិបង់ក្លាដែសម្នាក់ អង្គុយយំសោកនៅជិតផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចនិងបាត់ចេញពីច្រាំងនៃទន្លេ Padma នៅស្រុក Shariatpur ប្រមាណ ៤០គ.ម ពីទីក្រុងដាកា ក្រោយពេលមានការបាក់ដីនៅជាប់នឹងទន្លេក្នុងប្រទេសបង់ក្លាដែស។