រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសអ៊ីតាលី កូរ៉េខាងត្បូង អូស្ត្រាលី ក្រិក ប្រេស៊ីល អង់គ្លេស ឥណ្ឌា អាល្លឺម៉ង់ និងតួកគី។
រូបភាពជុំវិញពិភពលោក ១៣ កញ្ញា ២០២០

១
អ្នកជិះកង់ប្រកួតនៅក្នុងការប្រណាំងកង Tirreno Adriatico វគ្គទី៧ពីសង្កាត់ Pieve Torina ដល់សង្កាត់ Loreto ប្រទេសអ៊ីតាលី។

២
ឆ្មាំយាមរាជវាំងពាក់ម៉ាសត្រូវបានគេថតនៅខាងក្រៅរាជវាំង Gyeongbok ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៣
ប៉ូលិសកុបកម្មធ្វើការបង្ក្រាបអ្នកតវ៉ាប្រឆាំងនឹងការបិទសកម្មភាពសង្គមនៅផ្សារ Queen Victoria ក្នុងក្រុង Melbourne ក្នុងពេលប្រមូលផ្តុំមួយក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩។

៤
អ្នកចំណាកស្រុកម្នាក់បីកូនរបស់នាង នៅពេលនាងរត់គេចពីអគ្គិភ័យតូចមួយនៅក្នុងចម្ការមួយក្នុងក្រុង Mytilene នៅកោះ Lesbos ប្រទេសក្រិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

៥
សត្វក្រពាមួយក្បាលបានស្លាប់នៅលើផ្លូវក្នុងឧទ្យាន Transpantaneira នៅក្នុងរដ្ឋ Mato Grosso ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

៦
មនុស្សម្នាច្រៀង និងរាំនៅទីលាន Leicester ក្នុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

៧
កីឡាការនី Naomi Osaka មកពីជប៉ុនស្រែកនៅក្នុងការប្រកួតតទល់នឹងកីឡាការនី Victoria Azarenka មកពីបេឡារុសក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួត U.S. Open Tennis Championships កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៨
កសិករនៅតំបន់ Kashmir បោកស្រូវនៅជាយក្រុង Srinagar ក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។

៩
តន្ត្រីករដែលលេងជាមួយនឹងត្រែសម្តែងនៅលើដំបូលនៃប្លុកអគារស្នាក់នៅមួយនៅក្នុងសង្កាត់ Prohlis ក្នុងក្រុង Dresden ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

១០
រូបភាពមួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Demiroren បង្ហាញពីព្យុះខ្សាច់មួយដែលបោកបក់ទៅលើក្រុង Polatli ខេត្ត Ankara ប្រទេសតួកគី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។