រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា ចិន អង់គ្លេស អេស្ប៉ាញ សហរដ្ឋអាមេរិក ប៉ាគីស្ថាន និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១៣ កញ្ញា ២០១៦

១
ប៉ូលិសឥណ្ឌាម្នាក់បាញ់ឧស្ម័នទឹកភ្នែកទៅកាន់ហ្វូងបាតុករក្នុងពេលបាតុកម្មប្រឆាំងនឹងការសម្លាប់នាពេលថ្មីៗនេះនៅក្នុងតំបន់ Kashmir ក្រុង Srinagar។

២
ក្រុមទាហានកិត្តិយសកាន់ទង់ជាតិពណ៌ក្រហម នៅពេលពួកគេរង់ចាំការអញ្ជើញមកដល់របស់លោក Pedro Pablo Kuczynski ប្រធានាធិបតីប៉េរូ ក្នុងពិធីស្វាគមន៍មួយនៅខាងក្រៅអគារ Great Hall of the People នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។

៣
ហ្វូងសត្វម្យ៉ាងកំពុងធ្វើដំណើរនៅក្នុងតំបន់ Masai Mara Game Reserve ក្នុងប្រទេសកេនយ៉ា។

៤
លោកស្រី Theresa May នាយករដ្ឋមន្រ្តីរបស់ចក្រភពអង់គ្លេស (រូបឆ្វេង) ស្វាគមន៍លោកអង់សាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋរបស់មីយ៉ាន់ម៉ា នៅខាងក្រៅអគារ 10 Downing Street ក្នុងក្រុងឡុងដ៍។

៥
កូនស្វាញីអំបូរ Bornean ដែលមានអាយុ៥ខែអង្គុយនៅលើម្តាយរបស់វាឈ្មោះ Sulli នៅសួនសត្វ Bioparc Fuengirola នៅក្នុងក្រុង Fuengirola ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

៦
មនុស្សម្នាហាលភួយនៅក្នុងបរិវេណសាកលវិទ្យាល័យមួយនៅពេលចាប់ផ្តើមឆមាសថ្មីមួយនៅក្នុងក្រុង Tai'an ខេត្ត Shandong ប្រទេសចិន។

៧
កម្ទេចរថយន្តរបស់ក្រុមហ៊ុនធ្វើដំណើរមួយពីរដ្ឋ Tamil Nadu ត្រូវបានគេមើលឃើញតាមកញ្ជាក់រថយន្តក្រុងមួយដែលត្រូវបានវាយកម្ទេចដោយក្រុមមនុស្សហិង្សាមួយហ្វូង នៅក្នុងក្រុង Bangalore រដ្ឋធានីនៃរដ្ឋ Karnataka ក្នុងប្រទេសឥណ្ឌា។ ក្រុមអាជ្ញាធរបានសម្រេចដាក់នូវបំរាមគោចរណ៍មួយក្នុងពេលបាតុកម្មជាច្រើននៅពេលយប់ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានបង្គាប់ឲ្យរដ្ឋ Karnataka បង្ហូរទឹកពីទន្លេដែលមានជម្លោះចូលទៅរដ្ឋជិតខាង។

៨
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញនូវម៉ូដថ្មីរបស់លោក Jeremy Scott ក្នុងពិធីតាំងបង្ហាញម៉ូដសម្រាប់រដូវផ្ការីក/រដូវក្តៅ ក្នុងសបា្តហ៍បង្ហាញម៉ូដញូវយ៉ក នៅក្នុងសង្កាត់ Manhattan ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

៩
ក្រុមរបាំមួយក្រុមសម្តែងនៅចំណោតថ្មមួយនៅក្នុងក្រុង Zhangjiajie ខេត្តHunan ប្រទេសចិន។

១០
ក្មេងៗមូស្លីមមើលទៅក្រៅតាមបង្អួចមួយក្នុងពិធី Eid al-Adha ក្នុងវិហារមួយនៅក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។

១១
ល្ពៅត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍កសិកម្ម Ega នោក្នុងក្រុង Erfurt ប្រទេសអាល្លឺម៉ង់។