រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ មានមកពីសហរដ្ឋអាមេរិក ប្រទេសរុស៊្សី ហុងគ្រី អ៊ីស្រាអែល អ៊ុយរូហ្គាយ បារាំង ចិន និងចក្រភពអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៣ កញ្ញា ២០១៥

១
ឡានមួយឆេះនៅពីមុខផ្ទះឆេះមួយ ក្នុងពេលភ្លើងឆេះព្រៃនៅតំបន់ Middletown រដ្ឋ California សហរដ្ឋអាមេរិក។ ភ្លើងនោះបានឆាបឆេះយ៉ាងលឿន និងបានរាលដាលលើទំហំដីប្រមាណជា១៦១គ.ម.ការ៉េ។ ឥឡូវនេះ ភ្លើងនោះត្រូវបានពន្លត់អស់ហើយ។

២
លោកយាយ Galina Shalygina វ័យ៨៥ឆ្នាំត្រៀមខ្លួនដើម្បីធ្វើការបោះឆ្នោតទៅក្នុងហិបឆ្នោតមួយដែលមន្ត្រីរៀបចំការបោះឆ្នោតយកទៅឲ្យអ្នកភូមិដែលមិនអាចធ្វើដំណើរទៅការិយាល័យបោះឆ្នោតបាន នៅក្នុងភូមិ Seltso នៅក្បែរក្រុង Kostroma ៣៥គ.ម.ប៉ែកឦសាននៃក្រុងមូស្គូ ប្រទេសរុស្ស៊ី។ អ្នកបោះឆ្នោតកំពុងធ្វើការបោះឆ្នោតនៅទូទាំងប្រទេសសម្រាប់អភិបាល និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ នៅក្នុងការបោះឆ្នោតមួយដែលគេគិតថាបេក្ខជនដែលស្មោះស្ម័គ្រនឹងលោកប្រធានាធិបតី Vladimir Putin ជាអ្នកទទួលជ័យជំនះ។

៣
ក្មេងៗញ៉ាំម្សៅទឹកដោះគោ នៅពេលពួកគេរង់ចាំឡានក្រុងនៅក្នុងមជ្ឈមណ្ឌលទេសន្តរប្រវេសន៍បណ្តោះអាសន្ន នៅក្បែរព្រំដែនរវាងប្រទេសស៊ែប៊ី (Serbia) និងប្រទេសហុងគ្រី (Hungary) នៅក្នុងភូមិ Roszke ភាគខាងត្បូងនៃប្រទេសហុងគ្រី។

៤
ស្រ្តីប៉ាឡេស្ទីនម្នាក់ស្រែកពាក្យស្លោក នៅពេលគាត់កាន់គម្ពីរ Quran ក្នុងពេលប៉ះទង្គិចជាមួយប៉ូលិសអ៊ីស្រាអែលនៅក្នុងក្រុងបុរាណ Jerusalem។ ប៉ូលិសអ៊ីស្រាអែលវាយឆ្មក់លើទីលាននៅខាងក្រៅវិហារ al-Aqsa ក្នុងក្រុង Jerusalem កាលពីថ្ងៃអាទិត្យទៅលើអ្វីដែលពួកគេហៅថាជាការព្យាយាមរារាំងការប៉ុនប៉ងរបស់ប៉ាឡេស្ទីនក្នុងការរំខានការធ្វើដំណើររបស់ជនជាតិជ្វីប និងអ្នកទេសចរបរទេសផ្សេងទៀតនៅមុនថ្ងៃចូលឆ្នាំថ្មីរបស់ជនជាតិជ្វីប។

៥
ចុងភៅចម្អិនសម្លម្យ៉ាងដែលធ្វើពីសណ្តែកបាយ នៅក្នុងខ្ទះយក្សមួយដើម្បីបំបែកឯតទគ្គកម្មពិភពលោក ក្នុងពិពរណ៍ Prado Rural នៅក្នុងក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ (Uruguay)។ សម្លនោះអាចឲ្យមនុស្ស១០.០០០នាក់ញ៉ាំឆ្អែត។

៦
អ្នករាំជាច្រើនសម្តែងចម្លោះពេលសម្រាកក្នុងជុំទី១៦នៃការប្រកួតបាល់បោះរវាងប្រទេសស៊ែប៊ី (Serbia) និងប្រទេសហ្វាំងឡង់ (Finland) នៅក្នុងការប្រកួតដែលមានឈ្មោះថា EuroBasket 2015 ក្នុងក្រុង Lille ប្រទេសបារាំង។

៧
សុនខមួយក្បាលចាប់បានក្តារ ក្នុងការប្រកួតចាប់ក្តាររបស់សុនខក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៨
កម្មករធ្វើការនៅការដ្ឋានសាងសង់ស្ពានរថភ្លើងក្នុងក្រុង Lianyungang ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥។

៩
លោក Derek Hough សម្តែងជាមួយពានរង្វាន់ក្បាច់រាំដ៏លេចធ្លោរបស់លោកសម្រាប់រឿង «រាំជាមួយនឹងតារា» ឬជាភាសាអង់គ្លេសថា Dancing with the Stars ដែលលោកបានឈ្នះជាមួយនឹងនាង Julianne Hough និងនាង Tessandra Chavez នៅក្នុងពានរង្វាន់ 2015 Creative Arts Emmy Awards នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥។

១០
Manifestantes en Arizona protestan contra políticas de migración de Donald Trump, previo a su visita a Phoenix, Arizona.