កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ កញ្ញា ២០១៩
![បុរសម្នាក់កំពុងប្រណាំងគោមួយនឹមនៅលើវាលភក់ ក្នុងពិធីប្រណាំងគោប្រចាំឆ្នាំឈ្មោះថា Kalapoottu នៅភូមិ Vengannur ស្ថិតក្បែរទីក្រុង Palakkad ប្រទេសឥណ្ឌា។](https://gdb.voanews.com/3e304223-4659-4b09-9581-4c5c2bbeefde_w1024_q10_s.jpg)
១
បុរសម្នាក់កំពុងប្រណាំងគោមួយនឹមនៅលើវាលភក់ ក្នុងពិធីប្រណាំងគោប្រចាំឆ្នាំឈ្មោះថា Kalapoottu នៅភូមិ Vengannur ស្ថិតក្បែរទីក្រុង Palakkad ប្រទេសឥណ្ឌា។
![បង្អួចបាក់បែកនៅឯកសណ្ឋាគារមួយ ក្រោយពេលមានការផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវ នៅជិតទីក្រុង Kyrenia ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីប។](https://gdb.voanews.com/f8acc8a0-441f-44da-a2eb-aea12c176e8f_w1024_q10_s.jpg)
២
បង្អួចបាក់បែកនៅឯកសណ្ឋាគារមួយ ក្រោយពេលមានការផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវ នៅជិតទីក្រុង Kyrenia ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីប។
![អ្នកទស្សនានិងអ្នកថតរូបកំពុងមើលភ្លើងលេខ ១១ នៅទីក្រុងញូវយ៉ក ចេញពីទន្លេ Hudson ពីទីក្រុង Jersey រដ្ឋ Jersey កាលពីថ្ងៃទី១១ ខែកញ្ញា ២០១៩ ដែលជាថ្ងៃខួបទី១៨ នៃការវាយប្រហារលើអាគារភ្លោះនៃជម្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។](https://gdb.voanews.com/4572da21-1c27-4563-91b6-192d66a4450a_w1024_q10_s.jpg)
៣
អ្នកទស្សនានិងអ្នកថតរូបកំពុងមើលភ្លើងលេខ ១១ នៅទីក្រុងញូវយ៉ក ចេញពីទន្លេ Hudson ពីទីក្រុង Jersey រដ្ឋ Jersey កាលពីថ្ងៃទី១១ ខែកញ្ញា ២០១៩ ដែលជាថ្ងៃខួបទី១៨ នៃការវាយប្រហារលើអាគារភ្លោះនៃជម្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
![ក្រុមអ្នកកាន់ទុក្ខបានរត់ជាន់គ្នាបន្ទាប់ពីមឈូសដាក់សាកសពអតីតប្រធានាធិបតីស៊ីមប៉ាវេ លោក Robert Mugabe ត្រូវបានគេយកមកដល់កីឡដ្ឋាន Rufaro ក្នុងទីក្រុងហារ៉ារ៉េ ជាទីដែលគេនឹងដាក់តម្កល់សពលោកដើម្បីឲ្យសាធារណចូលគោរព។](https://gdb.voanews.com/0410ac74-162c-499c-a809-11afd82dc742_w1024_q10_s.jpg)
៤
ក្រុមអ្នកកាន់ទុក្ខបានរត់ជាន់គ្នាបន្ទាប់ពីមឈូសដាក់សាកសពអតីតប្រធានាធិបតីស៊ីមប៉ាវេ លោក Robert Mugabe ត្រូវបានគេយកមកដល់កីឡដ្ឋាន Rufaro ក្នុងទីក្រុងហារ៉ារ៉េ ជាទីដែលគេនឹងដាក់តម្កល់សពលោកដើម្បីឲ្យសាធារណចូលគោរព។
![លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បង្ហាញណែនាំខ្លួនបេក្ខជនសម្រាប់ការបោះឆ្នោតនៅស្រុក Vancouver Kingsway គឺអ្នកស្រី Tamara Taggart នៅក្នុងពិធីប្រមូលផ្ដុំមួយនៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា កាលពីថ្ងៃទី១១ កញ្ញា ២០១៩។](https://gdb.voanews.com/0a6d8b0d-0d8e-4372-b599-6dd2e69628ba_w1024_q10_s.jpg)
៥
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បង្ហាញណែនាំខ្លួនបេក្ខជនសម្រាប់ការបោះឆ្នោតនៅស្រុក Vancouver Kingsway គឺអ្នកស្រី Tamara Taggart នៅក្នុងពិធីប្រមូលផ្ដុំមួយនៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា កាលពីថ្ងៃទី១១ កញ្ញា ២០១៩។
![ក្មេងប្រុសម្នាក់ឈរនៅលើស្ពានអាកាស លើកដៃរាទៅកាន់អ្នកបើកឡានដែលរំលឹកខួបនៃការវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា (កាលពីថ្ងៃទី១១ កញ្ញា ២០១៩) នៅជិតក្រុង Melvern រដ្ឋ Kansas សហរដ្ឋអាមេរិក។](https://gdb.voanews.com/09df4021-60ea-4f9b-be49-2aadd2198083_w1024_q10_s.jpg)
៦
ក្មេងប្រុសម្នាក់ឈរនៅលើស្ពានអាកាស លើកដៃរាទៅកាន់អ្នកបើកឡានដែលរំលឹកខួបនៃការវាយប្រហារភេរវកម្ម ថ្ងៃទី១១ កញ្ញា (កាលពីថ្ងៃទី១១ កញ្ញា ២០១៩) នៅជិតក្រុង Melvern រដ្ឋ Kansas សហរដ្ឋអាមេរិក។
![លោក Edi Rama នាយករដ្ឋមន្ត្រីអាល់បានី ដែលពាក់ស្បែកជើងកីឡា កំពុងចុះហត្ថលេខាលើសៀវភៅមួយក្បាលនៅពេលលោកមកដល់រដ្ឋធានីប្រាក ដើម្បីចូលរួមជំនួបកំពូល V4+West Balkan ក្នុងប្រទេសសាធារណរដ្ឋឆែក។](https://gdb.voanews.com/4f88d904-d4bc-47d1-b942-c69d71e898e9_w1024_q10_s.jpg)
៧
លោក Edi Rama នាយករដ្ឋមន្ត្រីអាល់បានី ដែលពាក់ស្បែកជើងកីឡា កំពុងចុះហត្ថលេខាលើសៀវភៅមួយក្បាលនៅពេលលោកមកដល់រដ្ឋធានីប្រាក ដើម្បីចូលរួមជំនួបកំពូល V4+West Balkan ក្នុងប្រទេសសាធារណរដ្ឋឆែក។
![សមាជិកនៃអង្គការបរិស្ថានមិនរកប្រាក់ចំណេញ Greenpeace USA កំពុងធ្វើការរារាំងមួយនៅលើស្ពាន Fred Hartman ដោយស្ទាក់ផ្លូវនាវា Houston Ship Channel ដែលជាកន្លែងតភ្ជាប់ឥន្ធនៈហ្វូស៊ីលធំជាងគេនៅសហរដ្ឋអាមេរិក។ ការរារាំងនេះធ្វើឡើងមុនពេលមានការជជែកដេញដោលលើកទី៣ នៃគណបក្សប្រជាធិបតេយ្យ នៅជិតទីក្រុង Houston ក្នុងក្រុង Baytown រដ្ឋតិចសាស់។](https://gdb.voanews.com/9021b276-7640-49d9-9fc5-052a3fe6eb66_w1024_q10_s.jpg)
៨
សមាជិកនៃអង្គការបរិស្ថានមិនរកប្រាក់ចំណេញ Greenpeace USA កំពុងធ្វើការរារាំងមួយនៅលើស្ពាន Fred Hartman ដោយស្ទាក់ផ្លូវនាវា Houston Ship Channel ដែលជាកន្លែងតភ្ជាប់ឥន្ធនៈហ្វូស៊ីលធំជាងគេនៅសហរដ្ឋអាមេរិក។ ការរារាំងនេះធ្វើឡើងមុនពេលមានការជជែកដេញដោលលើកទី៣ នៃគណបក្សប្រជាធិបតេយ្យ នៅជិតទីក្រុង Houston ក្នុងក្រុង Baytown រដ្ឋតិចសាស់។
![ទិដ្ឋភាពពីលើអាកាសនៃស្ពាន Hong Kong-Zhuhai-Macau ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងគម្រោងតំបន់ Greater Bay Area នៅពេលថ្ងៃរះ នៅក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន។](https://gdb.voanews.com/2a2e75d5-f154-4f08-a710-2513680f53ba_w1024_q10_s.jpg)
៩
ទិដ្ឋភាពពីលើអាកាសនៃស្ពាន Hong Kong-Zhuhai-Macau ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងគម្រោងតំបន់ Greater Bay Area នៅពេលថ្ងៃរះ នៅក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន។