រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា បង់ក្លាដែស ជប៉ុន ក្រិក អូស្ត្រាលី អេស្ប៉ាញ ស្វ៊ីស និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១១ កញ្ញា ២០១៧

១
ផ្កាត្រូវបានគេដាក់នៅលើឈ្មោះរបស់ជនរងគ្រោះនៅកន្លែងគោរពវិញ្ញាណក្ខន្ធ និងសារមន្ទីរ National 9/11 Memorial and Museum ក្នុងកម្មវិធីមួយដើម្បីប្រារព្ធខួបទី១៦នៃការវាយប្រហារទីក្រុងញូវយ៉ក។

២
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកជំទាវ Melania Trump ឈរស្មឹងស្មាធនៅពេលចូលរួមក្នុងខួបនៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា នៅក្នុងសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
ស្ត្រីមូស្លីម Kashmiri ធ្វើការបួងសួងក្នុងពិធីបុណ្យមួយដើម្បីប្រារព្ធខួបមរណភាពរបស់សាវ័ក Usman ibn Affan នៅកន្លែងទីសក្ការបូជា Hazratbal ក្នុងក្រុង Srinagar ប្រទេសឥណ្ឌា។

៤
ទូកខូចមួយប៉ើងពីសមុទ្រមកលើដីនៅក្នុងសង្កាត់ Coconut Grove បន្ទាប់ពីមានព្យុះសង្ឃរា Irma នៅក្នុងក្រុង Miami រដ្ឋ Florida។

៥
ស្ត្រីភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលអស់កម្លាំងម្នាក់ត្រូវបានគេបីទៅឆ្នេរ បន្ទាប់ពីឆ្លងកាត់ព្រំដែនបង់ក្លាដែស និងមីយ៉ាន់ម៉ា ដោយជិះទូកកាត់តាមឆកសមុទ្រ Bengal នៅកោះ Shah Porir Dwip ប្រទេសបង់ក្លាដែស។

៦
សមាជិកនៃក្រុមទាហានកិត្តិយសនៃកងកម្លាំងការពារខ្លួនរបស់ជប៉ុនធ្វើការដើរក្បួននៅមុនកម្មវិធីមួយសម្រាប់លោកនាយករដ្ឋមន្ត្រី Shinzo Abe នៅក្រសួងការពារជាតិ ក្នុងក្រុងតូក្យូ។

៧
អ្នកថ្មើរជើងដើរកាត់តាមផ្លូវលិចទឹក នៅពេលដែលព្យុះសង្ឃរា Irma បោកបក់លើក្រុង Charleston រដ្ឋ South Carolina។

៨
អ្នកចូលរួមម្នាក់ត្រូវបានគេបោះទៅលើអាកាសក្នុងកម្មវិធី Day of Colors ប្រចាំឆ្នាំលើកទី៦ នៅក្នុងក្រុង Thermi ប្រទេសក្រិក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

៩
សិល្បករអូស្ត្រាលីម្នាក់ឈ្មោះ Scott Marsh បញ្ចប់ផ្ទាំងគំនូរដែលស្រដៀងទៅនឹងលោក Tony Abbott អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលបានរៀបការនឹងខ្លួនឯងនៅក្នុងឈុតអាពាហ៍ពិពាហ៍នៅជាយក្រុង Redfern ប្រទេសអូស្ត្រាលី។

១០
មានការបំផ្លិចបំផ្លាញជាច្រើននៅក្នុងឧទ្យានផ្ទះចល័ត បន្ទាប់ពីមានព្យុះសង្ឃរា Irma នៅក្នុងក្រុង Naples រដ្ឋ Florida។

១១
បវរកញ្ញា North Dakota Cara Mund សប្បាយចិត្តបន្ទាប់គេប្រកាសលទ្ធផលនៃការប្រកួតបវរកញ្ញាអាមេរិកាំងលើកទី៩៧នៅក្នុងក្រុង Atlantic រដ្ឋ New Jersey កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

១២
បុរសៗដែលស្លៀកសម្លៀកបំពាក់យោធា Catalan ក្នុងសតវត្សរ៍ទី១៨ បាញ់កាំភ្លើងក្នុងពេលសម្តែងមួយក្នុងទិវា Catalan National Day ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

១៣
តារាបង្ហាញម៉ូដ Halima Aden និងជាអតីតជនភៀសខ្លួនឈរថតរូបនៅក្នុងស្ទូឌីយោមួយនៅក្នុងក្រុងញូវយ៉ក។

១៤
រូបភាពនេះបង្ហាញពីទិដ្ឋភាពទូទៅនៃគំនូរដែលគូរដោយលោក Guillaume Legros ដែលមានផ្ទៃ៦.០០០ម៉ែត្រការ៉េ និងត្រូវបានគេស្គាល់ថា ជា «រឿងនៃពេលអនាគត»។ គំនូរនេះគូរនៅលើទួលមួយនៅលើភ្នំ Rochers de Naye ប្រទេសស្វ៊ីស។

១៥
អ្នករបាំធ្វើការសម្តែងរបាំ Abbots Bromley Horn Dance លើវាលក្នុងបរិវេណអគារ Blithfield Hall នៅក្បែរភូមិ Abbots Bromley ប្រទេសអង់គ្លេស។