រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសអារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង ស៊ូដង់ និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១១ កញ្ញា ២០១៦

១
អ្នកធ្វើធម្មយាត្រាមូស្លីមប្រមូលផ្តុំគ្នានៅភ្នំ Mount Mercy នៅលើទីវាល Arafat ក្នុងការដើរក្បួនប្រចាំឆ្នាំរបស់ជនមូស្លីមទៅកាន់ក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

២
ផ្កាកុលាបជាច្រើនត្រូវបានដាក់នៅលើឈ្មោះនៅកន្លែងរំឭកវិញ្ញាណក្ខន្ធក្នុងពិធីខួបលើកទី១៥នៃការវាយប្រហារអគារពាណិជ្ជកម្មពិភពលោកនៅសារមន្ទីរ និងកន្លែងគោរពវិញ្ញាណក្ខន្ធ The National September 11 នៅក្នុងសង្កាត់ Lower Manhattan ក្រុងញូវយ៉ក។

៣
កីឡាករ Julio Jones កម្តៅសាច់ដុំដោយពាក់ស្បែកជើងដែលរំឭកដល់ព្រឹតិ្តការណ៍ថ្ងៃទី១១ ខែកញ្ញា មុនពេលចាប់ផ្តើមការប្រកួតបាត់អោប NFL នៅក្នុងក្រុង Atlanta រដ្ឋ Georgia។

៤
លោក Jackson Tucker ដើរកាត់វាលមួយដែលមានទង់ជាតិអាមេរិកចំនួន៣.០០០ដាក់ដើម្បីរំឭកដល់ការបាត់បង់ជីវិតមនុស្សនៅក្នុងការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឧទ្យានមួយនៅក្នុងភូមិ Winnetka រដ្ឋ Illinois កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។

៥
សិស្សថ្នាក់ទី៥នៃសាលា General Yermolov Cadet School ពាក់ស្រោមមុខក្នុងពេលហាត់សមយុទ្ធសាស្រ្តយោធាជាលើកដំបូងរបស់ពួកគេនៅក្នុងក្រុង Stavropol ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។

៦
បុគ្គលិកឈរថតរូបជាមួយនឹងនំលោកខែយក្សនៅមុនពិធីសែនលោកខែរបស់ចិន នៅក្នុងក្រុង Binzhou ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។

៧
នេះជាទិដ្ឋភាពនៃកំអែលភ្នំភ្នើង បន្ទាប់ពីការផ្ទុះភ្នំភ្លើងពីកំពូលភ្នំ Furnace នៅភាគខាងកើងនៃកោះ La Reunion។

៨
កីឡាករ Jordan Matthews របស់ក្រុម Philadelphia Eagles បុកជាមួយនឹងអ្នកថតរូបរបស់ទូរទស្សន៍មួយបន្ទាប់ពីចាប់បាល់មួយក្នុងការប្រកួតបាល់អោប NFL នៅក្នុងក្រុង Philadelphia រដ្ឋ Pennsylvania។

៩
(ពីស្តាំទៅឆ្វេង) ក្រុម Groupama របស់បារាំង ក្រុម Emirates របស់ណូវែលសេឡង់ និងក្រុម Softbank របស់ជប៉ុនប្រកួតក្នុងថ្ងៃទី២នៃការប្រកួត Louis Vuitton America's Cup ក្នុងលំដាប់ពិភពលោក នៅក្នុងក្រុង Toulon ប្រទេសបារាំង។

១០
មនុស្សម្នាជិះឡានក្រុង នៅពេលពួកគេធ្វើដំណើរត្រឡប់ទៅផ្ទះជួបជុំគ្រួសាររបស់ពួកគេនៅមុនពិធី Eid al-Adha នៅក្នុងក្រុង Khartoum ប្រទេសស៊ូដង់។

១១
មនុស្សម្នាចូលរួមនៅក្នុងការសម្តែងមួយដែលបង្ហាញពីការលិចទូចរបស់ជនអន្តោប្រវេសន៍ នៅពេលពួកគេព្យាយាមឆ្លងកាត់អឺរ៉ុបទៅអាហ្រិ្វក ក្នុងពេលបាតុកម្មមួយដើម្បីគាំទ្រសេរីភាពធ្វើដំណើររបស់មនុស្សនៅតាមព្រំដែន នៅសមុទ្រមេឌីទែរ៉ាណេ នៅឆ្នេរ La Malagueta នៅក្នុងក្រុង Malaga ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។