រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ មកពីប្រទេសគុយបា ស៊ីប អាល្លឺម៉ង់ អ៊ីតាលី កូឡុំប៊ី អ៊ីតាលី រុស្ស៊ី អេហ្ស៊ីប សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ១០ កញ្ញា ២០១៧

១
ពលរដ្ឋគុយបាដើរកាត់ផ្លូវលិចទឹកនៅក្នុងក្រុងឡាហាវ៉ាន។ ព្យុះ Irma ដ៏ប្រល័យបានបោកបក់លើប្រទេសគុយបា ដោយបានផ្តួលរំលំបង្គោលភ្លើងជាច្រើន ដើមឈើ និងធ្វើឲ្យរបើកដំបូលផ្ទះជាច្រើននៅពេលព្យុះធ្វើដំណើរព្យុះទៅរដ្ឋ Florida។

២
លោក Ammar Hammasho មកពីប្រទេសស៊ីរី ហើយឥឡូវរស់នៅក្នុងប្រទេសស៊ីប (Cyprus) ថើបកូនរបស់គាត់ដែលទៅដល់ជំរំជនភៀសខ្លួននៅក្នុងក្រុង Kokkinotrimithia ប្រទេសស៊ីប។

៣
មនុស្សម្នាចែវទូកនៅក្នុងទូកល្ពៅយក្សមួយក្នុងការចែវទូកល្ពៅបែបប្រពៃណីនៅក្នុងក្រុង Fambach ប្រទេសអាល្លឺម៉ង់។

៤
កីឡាករ Xavier Simeon មកពីប្រទេសប៊ែលហ្ស៊ិកធ្លាក់ពីលើម៉ូតូរបស់គាត់ក្នុងពេលប្រកួត San Marino Motorcycle Grand Prix នៅទីលាន Misano ក្នុងសង្កាត់ Misano Adriatico ប្រទេសអ៊ីតាលី។

៥
តំណក់ឈាមធ្លាក់នៅលើអាវរបស់សម្តេចប៉ាប Francis បន្ទាប់ពីទ្រង់ត្រូវរបួសនៅលើរថយន្តក្បួន នៅក្នុងក្រុង Cartagena ប្រទេសកូឡុំប៊ី។

៦
កីឡាករ Michael Metzner មកពីអាល្លឺម៉ង់បន្ថែមល្បឿនក្នុងពេលហាត់សមសម្រាប់ការប្រកួត Hovercraft European Formula 1 នៅក្នុងក្រុង Saalburg ប្រទេសអាល្លឺម៉ង់។

៧
រថយន្តមួយលិចទឹកនៅក្នុងក្រុង Livorno ប្រទេសអ៊ីតាលី។

៨
អ្នករបាំរាំក្នុងកម្មវិធីសម្រាប់ខួប៨៧០ឆ្នាំរបស់ក្រុងមូស្គូ ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

៩
បុគ្គលិកផ្នែកបុរាណវិទ្យារបស់អេហ្ស៊ីបរៀបគ្រោងឆ្អឹងខ្មោចនិងក្តារមឈូសថ្មឡើងវិញនៅក្នុងក្រុង Luxor កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។

១០
នាង Jessie Graff មកពីកម្មវិធី American Ninja Warrior ថតរូបនៅក្នុងកម្មវិធីផ្តល់ពានរង្វាន់ 2017 Creative Arts Emmy Awards នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។

១១
មនុស្សម្នាចូលរួមនៅក្នុងការតវ៉ាមួយសម្រាប់សិទ្ធិសត្វនៅក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។