1ក្រុមកម្មករយកចេញក្បាលរូបចម្លាក់នៃអតីតមេដឹកនាំសូវៀតលោក Vladimir Lenin ដែលបានកប់នៅក្នុងព្រៃនៅភាគខាងកើតក្រុងបែរឡាំង។ ដុំរូបចម្លាក់ធ្វើពីថ្មក្រានីតទម្ងន់ ៣,៥តោន ដែលត្រូវបានកប់នៅក្នុងព្រៃជាយូរយារណាស់មកហើយនៅជាយក្រុងនោះ នឹងក្លាយជាចំណុចទាក់ទាញមួយនៅក្នុងពិព័រណ៍សារមន្ទីរថ្មីពីបុគ្គលជាន់ខ្ពស់ ដែលបានដើរតួនៅក្នុងប្រវត្តិសាស្រ្តដ៏ច្របូកច្របល់របស់អាល្លឺម៉ង់។
10ឧទ្ធម្ភាគចក្រ Mi-17 ចាក់ទឹកទៅលើព្រៃកំពុងឆេះមួយនៅតំបន់ Ogan Komering Ulu នៅខេត្ត Sumatra ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។
11រថយន្តតាក់ស៊ីត្រូវបានឃើញចតនៅលើផ្លូវនៅអំឡុងពេលធ្វើបាតុកម្មតវ៉ាមួយប្រឆាំងនឹងសេវាកម្មចែករំលែករថយន្តតាមប្រព័ន្ធអ៊ីនធឺណិត Uber នៅកណ្តាលក្រុង Sao Paulo ប្រទេសប្រេស៊ីលនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥។
12សត្វឆ្មា និងអ្នកបង្វឹកវាធ្វើការសម្តែងនៅអំឡុងពេលកម្មវិធី «The Circus Princess» នៅមហោស្រពជាតិរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។
13ពិធីករកម្មវិធីទូរទស្សន៍លោក Jimmy Fallon (ខាងឆ្វេង) ជាមួយនឹងតារាសម្តែង និងតារាចម្រៀង Justin Timberlake បង្ហាញប្រតិកម្មនៅពេលមានការបង្ហាញពួកគេនៅក្នុងអេក្រង់វីដេអូ ខណៈដែលពួកគេចូលរួមនៅក្នុងការប្រកួតរវាងកីឡាករ Roger Federer មកពីប្រទេសស្វីស និងកីឡាករ Richard Gasquet មកពីប្រទេសបារាំងនៅក្នុងការប្រកួតពានរង្វាន់តេនីស U.S. Open Championships នៅបុរីញូវយ៉ក នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥។