រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា បេឡារុស ឥណ្ឌា ប៉ាគីស្ថាន រុស្ស៊ី លីបង់ ចិន បារាំង អាល្លឺម៉ង់ និងគុយបា។
រូបភាពជុំវិញពិភពលោក ០១ កញ្ញា ២០២០

១
ប៉ូលិសកូបកម្មវាយបាតុករប្រឆាំងនឹងរដ្ឋាភិបាលអំឡុងបាតុកម្មមួយក្នុងទីក្រុង Beirut ប្រទេសលីបង់។

២
សិស្សជាច្រើននាក់ចូលរួមពិធីគម្រប់ខួប១០០ឆ្នាំនៃការស្ថាបនាវិទ្យាល័យ Wuhan ក្នុងទីក្រុង Wuhan ខេត្តហ៊ូប៉េ។

៣
មន្ត្រីពង្រឹងច្បាប់ក្នុងសម្លៀកបំពាក់ស៊ីវិលចាប់ខ្លួនសិស្សម្នាក់អំឡុងបាតុកម្មមួយប្រឆាំងនឹងលទ្ធផលការបោះឆ្នោតប្រធានាធិបតីក្នុងទីក្រុង Minsk ប្រទេសបេឡារុស។

៤
បុគ្គលិករើរូបសំណាកក្បាលដំរីដែលជាព្រះហិណ្ឌូ Ganesha ពីក្នុងបឹង Saroornagar នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Ganesh Chaturthi ក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។

៥
ក្មេងស្រីម្នាក់និយាយជាប្អូនស្រីរបស់នាងពីក្នុងតង់ដែលរហែកអំឡុងពេលភ្លៀងធ្លាក់នៅតំបន់អនាធិបតេយ្យមួយក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

៦
កុមារថ្នាក់ទី១ចូលរួមក្នុងកម្មវិធីបើកឆ្នាំសិក្សាថ្មីនៅពេលដែលសាលាបានបើកដំណើរការឡើងវិញបន្ទាប់ពីវិសមកាលរដូវក្តៅនិងការបិទដំណើរការដោយសារជំងឺកូវីដ១៩ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។

៨
បុរសម្នាក់គ្វាលចៀមក្នុងទីក្រុង Prevencheres ភាគខាងត្បូងប្រទេសបារាំង។

៩
គូស្នេហ៌មួយគូដើរនៅ Malecon ពេលព្រះអាទិត្យលិចក្នុងទីក្រុង Havana ប្រទេសគុយបាកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២០។

១២
បុរសម្នាក់រត់លើផ្លូវតូចមួយជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់មុននឹងព្រះអាទិត្យរះឡើង។