ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០១ កញ្ញា ២០១៩
០២ កញ្ញា ២០១៩
រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី បាហាម៉ា គៀហ្ស៊ីស៊ីស្ថាន តួកគី ម៉ាឡេស៊ី ហុងកុង ប្រេស៊ីល បារាំង និងស៊ីប។
១
នេះជារូបភាពតាមប្រព័ន្ធផ្កាយរណប ដែលបង្ហាញពីព្យុះ Tropical Storm Dorian នៅពេលដែលព្យុះនេះរៀបនឹងបោកបក់ទៅលើប្រទេសបាហាម៉ា និងរដ្ឋ Florida នៅម៉ោង១២ (ម៉ោង UTC)។ អ្នកព្យាករណ៍ឧតុនិយមអាមេរិកនិយាយថា ព្យុះ Hurricane Dorian ជាព្យុះអាក្រក់ប្រភេទទី៥ ដែលមានល្បឿន២៦៧គ.មក្នុងមួយម៉ោង នៅពេលដែលវាបោកបក់លើកោះ Abaco នៅក្នុងប្រទេសបាហាម៉ា។
២
ផ្កាត្រូវបានគេដាក់នៅក្នុងរន្ធជញ្ជាំងមួយ នោពេលដែលមនុស្សម្នាប្រមូលផ្តុំគ្នានៅក្នុងកន្លែងហាត់ប្រាណក្នុងសាលារៀនមួយ ដែលជាកន្លែងកើតហេតុនៃការចាប់ចំណាប់ខ្មាំង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៅខួបលើកទី១៥ នៃសោកនាដកម្មនេះនៅក្នុងក្រុង Beslan តំបន់ North Ossetia ប្រទេសរុស្ស៊ី។
៣
អ្នករាំតុបតែងឈុតប្រពៃណីសម្តែងនៅក្នុងខួបលើកទី២៨ នៃទិវាឯករាជ្យជាតិរបស់ប្រទេសគៀហ្ស៊ីស៊ីស្ថាន ពីសហភាពសូវៀត នៅទីលាន Ala-Too ក្នុងក្រុង Bishkek កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
៤
រូបភ្នែកមួយចំហៀងត្រូវបានគេគូរនៅលើគ្រាប់ផ្នែកឈើមួយដោយវិចិត្រករតួកគីឈ្មោះ Hasan Kale នៅ ក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ វិចិត្រករនេះបានគូររូបផ្សេងៗនៅលើវត្ថុតូចៗប្រចាំថ្ងៃអស់រយៈពេលជាងពីរទសវត្សរ៍ហើយ។
៥
សិស្សានុសិស្សកាន់ទង់ជាតិរបស់ខ្លួននៅក្នុងទិវាឯករាជ្យជាតិលើកទី៦២ នៅក្នុងក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
៦
ប៉ូលិសកុបកម្មឃាត់ខ្លួនបាតុកររងរបួសម្នាក់នៅក្នុងបាតុកម្មគាំទ្រប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
៧
សមាជិកនៃក្រុមពន្លត់អគ្គិភ័យនៃវិទ្យាស្ថានប្រេស៊ីលសម្រាប់បរិស្ថាន និងធនធានធម្មជាតិកើតឡើងវិញ ផឹកទឹក នៅពេលមានអគ្គិភ័យមួយនៅក្នុងក្រុង Apui រដ្ឋ Amazonas កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
៨
កីឡាករ Vincent Luis មកពីបារាំង (លេខ១ ដែលពាក់មួកពណ៌លឿន) លោតចូលក្នុងបឹង Geneva Lake ជាមួយនឹងអ្នកប្រកួតផ្សេងទៀត នៅពេលចាំផ្តើមការប្រកួត ITU World Triathlon វគ្គផ្តាច់ព្រ័ត្រនៅក្នុងក្រុង Lausanne ប្រទេសស្វ៊ីស កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
៩
មនុស្សម្នាក់ប្រកួតក្នុងការដើរភ្នំដែលគេហៅថា Mount Blanc Ultra Trail ក្នុងចម្ងាយ១៧០គ.ម. ដែលឆ្លងកាត់ប្រទេសបារាំង អ៊ីតាលី និងស្វ៊ីស កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
១០
មនុស្សម្នារៀបចំបាវខ្សាច់នៅមុនពេលព្យុះ Hurricane Dorian បោកបក់នៅក្នុងក្រុង Titusville រដ្ឋ Florida កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
១១
លោក Ray Woolley ដែលជាអ្នកជ្រមុជទឹកម្នាក់ និងជាអតីតយុទ្ធជនក្នុងសង្គ្រាមលោកលើកទី២ ព្យាយាមបំបែកឯកត្តកម្មជ្រមុជទឹកថ្មីមួយ ខណៈដែលលោកបានឈានចូលវ័យ៩៦ឆ្នាំ នៅក្បែរក្រុង Larnaca ប្រទេសស៊ីប កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
រូបភាពជុំវិញពិភពលោក ០១ កញ្ញា ២០១៩
Back to top
XS
SM
MD
LG