បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ០៨ កញ្ញា ២០១៧។
រូបភាពជុំវិញពិភពលោក ០៨ កញ្ញា ២០១៧

១
ក្រុមជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ា កំពុងដើរឆ្លងកាត់វាលភក់បន្ទាប់ពីបានចូលមកក្នុងទឹកដីបង់ក្លាដែស ដោយឆ្លងកាត់ព្រំដែនក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដែស។

២
មនុស្សម្នាចូលរួមក្នុងការប្រមូលផ្តុំគ្នាមួយដើម្បីតវ៉ាប្រឆាំងនឹងល្បែងកម្សាន្តសង្គ្រាម Zapad-2017 ដែលរៀបចំដោយក្រុមទាហានរុស្ស៊ីនិងបេឡារុស និងដើម្បីរំឭកដល់ថ្ងៃជ័យជម្នះយោធាបេឡារុស ក្នុងទីក្រុង Mink ប្រទេសបេឡារុស។

៣
ស្ត្រីម្នាក់សម្រាកបន្ទាប់ពីបានសម្អាតកម្ទេចកម្ទីនៅមុខផ្ទះរបស់នាង ក្រោយពេលមានព្យុះ Irma ក្នុងទីក្រុងPuerto Plata សាធារណរដ្ឋដូមីនីក។

៤
សម្តេចប៉ាប Francis ត្រៀមចូលរួមក្នុងការជួបជុំក្នុងទីវាលមួយជាមួយមហាជន នៅក្នុងឧទ្យាន Simon Bolivar ក្នុងក្រុងបូហ្គោតា ប្រទេសកូឡំប៊ី។

៥
លោក Irmgard Griss (ឆ្វេង) និងលោក Matthias Strolz អ្នកដឹកនាំនៃវេទិកាសេរី NEOS របស់ប្រទេសអូទ្រីស ចូលរួមក្នុងកម្មវិធីចាប់ផ្តើមនៃយុទ្ធនាការ NEOS សម្រាប់ការបោះឆ្នោតសហព័ន្ធអូទ្រីស ក្នុងទីក្រុងវីយ៉ែន។

៦
ស្ត្រីម្នាក់កំពុងបួងសួងនៅក្នុងព្រះវិហារមួយសុំឲ្យជួយការពារកុំឲ្យមានព្យុះ Irma ក្នុងទីក្រុង Caibarien ប្រទេសគុយបា។

៧
ភ្លើងត្រូវបានបញ្ចាំងទៅក្នុងលំហ នៅលើតំបន់ Torsfjorden ក្នុងប្រទេសន័រវែស នៅជិតទន្លេ Reine នៅកោះ Lofoten ត្រង់ចំណុចរង្វង់នៃមហាសមុទ្រអាក់ទិច។

៨
បុរសម្នាក់អង្គុយលើកៅអ៊ីរុញរបស់ខ្លួន នៅពីមុខអាគារដែលបាក់បែកដោយសាររញ្ជួយដីដ៏ខ្លាំងមួយក្នុងទីក្រុង Juchitan រដ្ឋ Oaxaca ប្រទេសម៉ិកស៊ិក។

៩
កីឡាករ Josef Fuchs របស់អាល្លឺម៉ង់ និងសេះរបស់លោកឈ្មោះ Aragon បានលោតលើរបា ក្នុងការប្រកួតលោតកម្ពស់បែបស្ទីលប្លែកៗ នៅក្នុងការប្រណាំងសេះអន្តរជាតិ International Open German Cavalry Championship លើកទី៤ នៅទីក្រុង Crawinkel នៅភាគកណ្តាលនៃប្រទេសអាល្លឺម៉ង់។

១០
ល្ពៅដែលគេចោះធ្វើជារូបចម្លាក់ដោយសិល្បករជនជាតិអាមេរិក Ray Villafane ត្រូវបានគេដាក់តាំងពិព័រណ៍នោក្នុងក្រុង Ludwigsburg នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

១១
ស្វាប្រភេទអូរ៉ង់អ៊ូតង់ ដែលគេដាក់ឈ្មោះថា Hsiao-Ning កំពុងកាន់កូនរបស់វាដែលមានអាយុ៧សប្តាហ៍ នៅក្នុងសួនសត្វ ក្នុងទីក្រុង Rostock នៅភាគខាងជើងនៃប្រទេសអល្លឺម៉ង់។

១២
ទីវាលដែលមានពេញដោយអ័ព្ទ ដែលកើតចេញពីអាកាសធាតុត្រជាក់ ហោះនៅលើទឹកដីដែលមានសំណើម និងបានហ៊ុព័ទ្ធលើតំបន់ Oxford នៅពេលថ្ងៃជិតលិច ក្នុងទីក្រុងឡូវែល រដ្ឋ Maine សហរដ្ឋអាមេរិក។