ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០១៨
០៨ កញ្ញា ២០១៨
VOA News
កម្រងរូបភាពនៃព្រឹត្តិការណ៍ និង ទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
១
ក្រុមអ្នកសប្បាយរីករាយប្រឡាក់ខ្លួនដោយប្រេងម៉ាស៊ីន ហើយចូលរួមក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Cascamorras នៅក្រុង Baza ប្រទេសអេស្ប៉ាញ។
២
ក្រុមអ្នកជួយសង្គ្រោះឥណ្ឌានិងអ្នកភូមិ កំពុងប្រមូលផ្តុំគ្នានៅជិតស្ពានបាក់មួយ នៅភូមិ Phasidewa ជិតច្រកព្រំដែនឥណ្ឌា និងបង់ក្លាដែស នៅជាយក្រុង Siliguri នៃរដ្ឋ West Bengal។ មិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ពីហេតុការណ៍បាក់ស្ពាននេះទេ។
៣
ក្រុមអ្នកចូលរួមកំពុងជិះសេះនៅក្នុងការប្រកួតដណ្ដើមយកសត្វពពែងាប់មួយក្បាល ក្នុងព្រឹត្តិការណ៍កីឡា Buzkashi នៅតំបន់ស្វយ័ត Xinjiang Uighur ប្រទេសចិន។
៤
ស្ត្រីបានឱបគ្នាតាមចន្លោះរបងការពារព្រំដែន ក្នុងក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក ក្នុងពិធីសុំយុត្តិធម៌ និងករុណាធម៌នៅព្រំដែន ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកបញ្ចប់ការបំបែកកុមារជនអន្តោប្រវេសន៍ពីឪពុកម្តាយរបស់ពួកគេ នៅព្រំដែន។
៥
សកម្មជនទាមទារសិទ្ធិសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា (LGBT) កំពុងអបអរសាទរនៅក្នុងក្រុង Bengaluru ប្រទេសឥណ្ឌា ក្រោយពេលសាលក្រមតុលាការកំពូលឥណ្ឌា បានដកច្បាប់ដាក់ទណ្ឌកម្មអ្នកស្រឡាញ់មនុស្សមានភេទដូចគ្នា និងលុបចោលជំពូក ទី៣៧៧។
៦
ជនជាតិស៊ីរីដែលបាត់បង់ទីជម្រកកំពុងចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរបបដឹកនាំ និងសម្ព័ន្ធមិត្តគឺប្រទេសរុស្ស៊ី នៅជំរំសម្រាប់អ្នកបាត់បង់ទីជម្រក នៅ Kafr Lusin ខេត្ត Idlib ជិតច្រកព្រំដែន Bab al-Hawa រវាងប្រទេសស៊ីរី និងតួកគី។
៧
តារាសម្ដែង Ryusei Maeda ថតរូបនៅពេលលោកត្រូវបានហៅមកចូលរួមទស្សនាខ្សែភាពយន្តដែលមានចំណងជើងថា «សម្លាប់» នៅក្នុងព្រឹត្តិការណ៍បុណ្យភាពយន្តលើទី៧៥ នៅទីក្រុង Venice ប្រទេសអ៊ីតាលី។
៨
អ្នកហែលទឹកកំពុងប្រកួតនៅក្នុងការប្រកួតជើងឯកហែលទឹក FINA World Junior Open Water Swimming Championships នៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០១៨
Back to top
XS
SM
MD
LG