ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Bill Longhurst សាទរនូវសមត្ថភាពរបស់យុវជនខ្មែរដែលទទួលជោគជ័យក្នុងការប្រកួតប្រជែងយកជ័យលាភីអាហារូបករណ៍ដើម្បីជ្រើសរើសឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំនៅចក្រភពអង់គ្លេសតាមរយៈកម្មវិធីអាហារូបករណ៍ Chevening។ លោកថ្លែងការសាទរនេះទៅកាន់និស្សិតដែលទទួលបានជោគជ័យ និងឪពុកម្តាយរបស់និស្សិត មានចំនួនប្រមាណជាង ៧០នាក់ នៅក្នុងពិធីជប់លៀងដើម្បីលាដំណើរ និស្សិតទាំងនេះនៅរសៀលថ្ងៃទី៣០ ខែសីហា គេហដ្ឋានឯកអគ្គរាជទូតតែម្តង។
កម្រងរូបភាព៖ «ពិធីជប់លៀងជូនដំណើរបេក្ខជនជ័យលាភីអាហាររូបករណ៏ Chevening»

១
អគ្គរាជទូតអង់គ្លេសលោក Bill Longhurst ជជែករាក់ទាក់ជាមួយឪពុកម្តាយនិស្សិត Chevening កម្ពុជានៅក្នុងពិធីជប់លៀងជូនដំណើរក្នុងគេហដ្ឋានរបស់លោកកាលពី ថ្ងៃទី ៣០ សីហា ២០១៦។ Khan Sokummono/VOA

២
និស្សិតជ័យលាភីអាហាររូបករណ៏ Chevening កញ្ញា ស៊ូ រ៉ូហ្សានិច ថតរូបជាមួយនឹងម្តាយរបស់ខ្លួននៅឯគេហដ្ឋានរបស់លោកអគ្គរាជទូតនៅពេលកំពុងចូលរួមពិធី ជប់លៀងជូនដំណើរ។ កញ្ញា រ៉ូហ្សានិច អាយុ ២៣ឆ្នាំនឹងបន្តថ្នាក់អនុបណ្ឌិត ផ្នែកទីផ្សារអន្តរជាតិនៅប្រទេសអង់គ្លេស។ថ្ងៃទី ៣០ សីហា ២០១៦។ Khan Sokummono/VOA

៣
បេក្ខជនជ័យលាភី ២០នាក់ បានចូលរួមក្នុងពិធីជប់លៀងនៅគេហដ្ឋានអគ្គរាជទូតអង់គ្លេស។ ពួកគេនឹងចាកចេញទៅ ប្រទេសអង់គ្លេសដើម្បីបន្តថ្នាក់អនុបណ្ឌិតដែលមានរយៈពេល ១ ឆ្នាំតាមរយៈអាហាររូបករណ៏ Chevening របស់រដ្ឋាភិបាលអង់គ្លេស។ Khan Sokummono/VOA

៤
និស្សិតជ័យលាភីអាហាររូបករណ៏ Chevening កញ្ញា Din Darathtey ថតរូបជាមួយនឹងគ្រួសាររបស់ខ្លួននៅឯគេហដ្ឋានរបស់លោកអគ្គរាជទូតនៅពេលកំពុងចូលរួមពិធី ជប់លៀងជូនដំណើរ។ Khan Sokummono/VOA.

៥
និស្សិតជ័យលាភីអាហាររូបករណ៏ Chevening ទទួលសញ្ញាបត្រទទួលស្គាល់ជ័យលាភីក្នុងការបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសអង់គ្លេសនៅខែកញ្ញានេះ។ Khan Sokummono/VOA.

៦
និស្សិតជ័យលាភីអាហាររូបករណ៏ Chevening ទទួលសញ្ញាបត្រទទួលស្គាល់ជ័យលាភីក្នុងការបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសអង់គ្លេសនៅខែកញ្ញានេះ។ Khan Sokummono/VOA.

៧
និស្សិតជ័យលាភីអាហាររូបករណ៏ Chevening ទទួលសញ្ញាថ្នាក់អនុបណ្ឌិតនៅប្រទេសអង់គ្លេសនៅខែកញ្ញានេះ។ Khan Sokummono/VOA.

៨
និស្សិតជ័យលាភីអាហាររូបករណ៏ និងឪពុកម្តាយរបស់ពួកគេពេលកំពុងចូលរួមពិធី ជប់លៀងជូនដំណើរឯគេហដ្ឋានរបស់លោកអគ្គរាជទូតនៅ។ Khan Sokummono/VOA.

៩
និស្សិតជ័យលាភីអាហាររូបករណ៏ និងឪពុកម្តាយរបស់ពួកគេពេលកំពុងចូលរួមពិធី ជប់លៀងជូនដំណើរឯគេហដ្ឋានរបស់លោកអគ្គរាជទូតនៅ។ Khan Sokummono/VOA.

១០
អគ្គរាជទូតអង់គ្លេសលោក Bill Longhurst ថ្លែងសុន្ទរកថាទោកាន់អ្នកចូលរួមដែលភាគច្រើនជាបេក្ខជនជ័យលាភីនិងឪពុកម្តាយរបស់ពួកគេនៅក្នុងពិធីជប់លៀងជូនដំណើរក្នុងគេហដ្ឋានរបស់លោកកាលពី ថ្ងៃទី ៣០ សីហា ២០១៦។ Khan Sokummono/VOA