ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​មាន​មនុស្ស​ស៊ាំ​មេរោគ​ HIV ​ហើយ​មិន​កើត​ជំងឺ​អេដស៍


ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា​ ហេតុ​ដូច​ម្តេច​បាន​ជា​មនុស្ស​ខ្លះ​ដែល​បាន​ឆ្លង​មេរោគ​HIV​ ហើយ​ក្រ​កើត​ជំងឺ​ AIDS​ តាម​ក្រោយ​មក​ទៀត​នោះ។​ មនុស្ស​ទាំង​នោះ​មាន​ពន្ធុ​មួយ​ដែល​បង្កើត​ភាព​ស៊ាំ​នឹង​រោគ​ដ៏​ខ្លាំង​មួយ ​ដែល​ការពារ​មិន​ឲ្យ​ឆ្លង​រោគ​បាន។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា​ សេចក្តី​សម្រេច​របស់​ពួក​គេ ​អាច​នៅ​ថ្ងៃ​ណា​មួយ ​នាំ​ឲ្យ​មាន​ថ្នាំ​វ៉ាក់​សាំង​ការ​ពារ​ជំងឺ ​AIDS។

នាង​ Jessica​ Berman ​នៃ ​VOA ​នៅ​រដ្ឋ​ធានី ​Washington ​រាយ​ការណ៍​រឿង​នេះ ហើយ​អ្នក​ស្រី ​នុច​ សារីតា​ សូម​ជូន​សេចក្តី​ប្រែ​សម្រួល៖

មាន​មនុស្ស​ប្រមាណ​ម្នាក់​ក្នុង​មនុស្ស​២០០​រយ​នាក់​ដែល​ឆ្លង​មេរោគ ​HIV ​ជា​មនុស្ស​ដែល​ហៅថា​ ក្រុម​អ្នក​ស៊ាំ​នឹង​មេរោគ​ដ៏​ពិសេស​ គឺ​ជា​ក្រុម​មនុស្ស​ដែល​មាន ​HIV​ positive​ ហើយ​មិន​កើត​ជំងឺ​អេដស៍ សូម្បី​តែ​មិន​ប្រើ​ឱសថ​ ក្រោយ​ពី​មាន​ឆ្លង​វីរុស​ ដែល​បណ្តាលឲ្យ​កើត​ជំងឺ​ AIDS ​ជា​ច្រើន​ទស​វត្ស៍​មក ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិសោធ​ឃើញ​ថា ​មាន​គ្រឿង​ការ​ពារ​មួយ​ដែល​ផលិត​ដោយ​ពន្ធុ​មាន​ឈ្មោះ​ថា​ HLA-B57 ​ដែល​រកឃើញ​មាន​នៅ​ក្នុង​ក្រុម​អ្នក​ស៊ាំ​នឹង​មេរោគ​ដ៏​ពិសេស​នោះ។

ពន្ធុ​នោះ​បង្កើត​ប្រព័ន្ធ​ការ​ពារ​កោសិកា ​T cells ​ចំនួន​ច្រើន​ គឺ​ជា​កោសិកា​មួយ​ប្រភេទ​នៃ​កោសិកា​ឈាម​ស​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ​ ដែល​តោង​នៅ​លើ​កោសិកា​ដែល​មាន​មេរោគ ​HIV​ មាន​រួម​ទាំង​មេរោគ​ជា​ច្រើន​ដែល​ប្តូរ​សណ្ឋាន​រូប​រាង​នៃ​វីរុស​ និង​មាន​ចំណុះ​កោសិកា​ងាប់​ ដែល​បណ្តាល​មក​ពី​ជំងឺ។

នៅ​ពេល​ដាក់​ឲ្យ​មាន​សកម្ម​ភាព​ កោសិកា ​T cells ​ដែល​ធ្វើ​សកម្ម​ភាព​នោះ​ក៏​ដុស​ខាត់​សម្អាត​កោសិកា​ដែល​មាន​ឆ្លង​ HIV ​ដទៃៗ​ទៀត​ ទូទាំង​រាង​កាយ ​និង​សម្លាប់​កោសិកា​ទាំង​នោះ។

នៅ​ក្នុង​ការ​សិក្សា​ពី​លើក​មុន​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ពន្ធុ​មួយ​ទៀត​នៅ​ក្នុង​ក្រុម​អ្នកស៊ាំ​នឹង​មេ​រោគ​ពិសេស​មាន​ឈ្មោះ​ថា​ HLA-B27។​ វត្ត​មាន​នៃ​ពន្ធុ​ណា​និមួយៗ​ហាក់​ដូច​ជា​បញ្ចៀសជំងឺ​អេដស៍​ពី​មនុស្ស​ដែល​មាន​ឆ្លង​មេរោគ ​HIV។

លោក Arup ​Chakraborty​ វិស្វករ​ខាង​ផ្នែក​វិទ្យា​សាស្ត្រ​គីមី ​នៅ​វិជ្ជា​ស្ថាន​ Massachussetts ​Institute​ of ​Technology​ បាន​បង្កើត​គម្រូ​តាម​ កំព្យូទ័រ​នូវ​ការ​លូត​លាស់​កោសិកា​ T Cells​ តាម​រយៈ​សរីរាង្គ​មួយ​ហៅ ​Thymus​ ថិត​នៅ​ខាង​ក្រោយឆ្អឹង​ទ្រូង​ ជា​សរីរាង្គ​ដែល​ដាស់​តឿន​កោសិកា​ការ​ពារ​ឲ្យ​ស្គាល់​រោគ​ឆ្លង។

“សេចក្តី​សម្រេច​របស់​យើង​ផ្តល់​យោបល់​ថា​ កោសិកា ​T Cells​ដែល​ចូល​និង​ចេញពីសរីរាង្គ​ Thymus ​នៅ​ក្នុង​មនុស្ស​ដែល​មាន​ពន្ធុ ​HLA-B57 ​ឬ ​HLA-B27​នោះ​ទំនង​ដូច​ជា​អាច​ចង​រឹត​តោង​ជា​មួយ​ពូជ​មេរោគ ​HIV ​ដែល​ជា​ពូជ​មេរោគ​ចម្លង​កាន់​តែ​ខ្លាំង​ ដូច​គ្នា​នឹង​ការ​ប្តូរ​សណ្ឋានរូប​រាង​មេរោគ​ដែល​លេច​ឡើង​ដែរ។ ​ ដូច្នេះ​ប្រភេទ​កោសិកា​ T Cells​ របស់​មនុស្ស​ទាំង​នោះ​មាន​ខុសពី​គេ​បន្តិច​បន្តួច”។

ការ​សិក្សា​មួយ​នៃ​អ្នក​ជំងឺដែល​មាន​មេរោគ ​HIV​ ជិត​ពីរ​ពាន់​នាក់​ដែល​មាន​ឬ​គ្មាន​ពន្ធុ HLA​ បាន​បញ្ជាក់​ថា ​អ្នក​ជំងឺ​ណា​ដែល​ខ្វះ​ពន្ធុ ​HLA ​មិន​មាន​ប្រព័ន្ធ​ការ​ពារ​សម្រាប់​ទប់​ស្កាត់ ហើយ​អ្នក​ជំងឺ​ទាំង​នោះ​បាន​កើត​ជំងឺ​អេដស៍​ធ្ងន់​ឡើង។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ប្រសិទ្ធិ​ភាព​របស់​ក្រុម​អ្នក​ស៊ាំ​នឹង​មេរោគ​ដ៏​ពិសេស​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ដែល​មាន​ HIV​ positive​ នៅ​អំឡុង​ចុង​ទស​វត្ស៍​១៩៩០។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ព្យាយាម​រក​គ្រឿង​ផ្សំ​ប្រព័ន្ធ​ការ​ពារ​ដែល​បាំង​ការ​ពារ​ក្រុម​អ្នក​ស៊ាំ​នឹង​មេរោគ​ដ៏​សេស​ពី​ជំងឺ​អេដស៍​ ដើម្បី​ពួក​គេ​អាច​បង្កើត​ថ្នាំ​វ៉ាក់​សាំង។

អ្នក​នាំ​មុខ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ស្វែង​យល់​អំពី​ក្រុម​មនុស្ស​មាន​មេរោគ​ HIV​ ដ៏​កម្រនេះ​គឺ​ លោក​វេជ្ជ​បណ្ឌិត ​Bruce ​Walker​ ជា​អ្នក​ស្រាវ​ជ្រាវ​ជំងឺ​អេដស៍​ម្នាក់​នៅ​សាកល​វិទ្យា​ល័យ ​Harvard​ University​ និង​នៅ​មន្ទីរ​ពេទ្យ​ Massachussetts ​General ​Hospital​និង​ជា​អ្នក​សហ​និពន្ធ​នៃ​ការ​សិក្សា​នេះ។

លោក​វេជ្ជ​បណ្ឌិត​ Walker ​និយាយ​ថា​ បញ្ហា​ជា​មួយ​នឹង​ការ​បង្កើត​ថ្នាំ​វ៉ាក់​សាំង​គឺ​ថា​ មេរោគ ​HIV​ ជា​ទិស​ដៅ​ដែល​នៅ​មិន​នឹង​មួយ​ វា​ផ្លាស់​ប្តូរ​សណ្ឋាន​រូប​រាង​យ៉ាង​រហ័ស ​បន្ទាប់​ពី​អ្នក​ណា​ម្នាក់​បាន​ឆ្លង​វា​ វា​និង​បណ្តាល​ឲ្យ​អ្នក​នោះ​មាន​ភាព​អន់​ខ្សោយ​ដោយ​ចៀស​មិន​រួច។

ប៉ុន្តែ​លោក​វេជ្ជ​បណ្ឌិត ​Walker​និយាយ​ថា ​ដំណើរ​ហេតុ​ដែល​ពន្ធុ ​HLA-B57 ​និង ​HLA-B27​ ត្រួត​ត្រា​លើ​មេរោគ​ វីរុស ​នោះ​ សូម្បី​តែ​ខ្លួន​វា​ប្តូរ​សណ្ឋាន​រូបរាង​នៅ​ក្នុង​អ្នក​ជំងឺ​ដែល​មាន​ HIV positive​ ខ្លះ​ក៏​ដោយ​ ក៏​អាច​ធ្វើ​ឲ្យ​ថ្នាំ​វ៉ាក់​សាំង​ចាក់​ការ​ពារជំងឺ​អេដស៍​ក្លាយ​ជា​ការណ៍​ពិត​មួយ​បាន។

យ៉ាង​ណា​ក៏​ដោយ ​លោក​វេជ្ជ​បណ្ឌិត ​Walker​ រំឭក​ថា ថ្នាំ​វ៉ាក់​សាំង​ចាក់​ការ​ពារ​ជំងឺ​អេដស៍​មាន​ចេញ​ឲ្យ​ប្រើ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ទស​វត្ស​ទៅ​មុខ​ទៀត។

អត្ថ​បទ​រៀប​រាប់​អំពី​យន្ត​ម័យ​នៃ​ពូជ​ពន្ធុ ​ដែល​ធ្វើ​ឲ្យ​មេរោគ​នៃ​ជំងឺ​អេដស៍​មាន​ជំនឿន​យឺត​នោះ​ មាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនា​វដ្តី​ឈ្មោះ​ Nature៕

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា​ ហេតុ​ដូច​ម្តេច​បាន​ជា​មនុស្ស​ខ្លះ​ដែល​បាន​ឆ្លង​មេរោគ HIV ហើយ ក្រ កើត​ជំងឺ AIDS តាម​ក្រោយ​មក​ទៀត​នោះ។​ មនុស្ស​ទាំង​នោះ​មាន​ពន្ធុ​មួយ​ដែល​បង្កើត​ភាព​ស៊ាំ​នឹង​រោគ​ដ៏​ខ្លាំង​មួយ ​ដែល​ការពារ​មិន​ឲ្យ​ឆ្លង​រោគ​បាន។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា​ សេចក្តី​សម្រេច​របស់​ពួក​គេ ​អាច​នៅ​ថ្ងៃ​ណា​មួយ ​នាំ​ឲ្យ​មាន​ថ្នាំ​វ៉ាក់​សាំង​ការ​ពារ​ជំងឺ AIDS

នាង Jessica​ Berman នៃ VOA នៅ​រដ្ឋ​ធានី Washington រាយ​ការណ៍​រឿង​នេះ ហើយ​អ្នក​ស្រី ​នុច​ សារីតា​ សូម​ជូន​សេចក្តី​ប្រែ​សម្រួល៖

XS
SM
MD
LG