អ្នកស្រី នៅ សារីម អតីតអ្នកទោសមន្ទីរឃុំឃាំងបឹងត្របែកក្នុងរបបខ្មែរក្រហមបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្រោយពីចូលនិវត្តន៍ពីការងារជាអ្នកផ្សាយព័ត៌មាននៅវីអូអេសំឡេងសហរដ្ឋអាមេរិក។
អ្នកស្រីបានទៅចូលរួមស្តាប់សវនាការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់និងពិនិត្យមើលការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
នេះជាដំណើរត្រឡប់ទៅប្រទេសវិញជាលើកមួយក្រោយពីរយៈពេល១៨ឆ្នាំចាប់តាំងពីប្រទេសកម្ពុជាបានបោះឆ្នោតសាកលលើកទីមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
នៅក្នុងបទសម្ភាសន៍ជាមួយលោក ម៉ែន គឹមសេង នៃវីអូអេអ្នកស្រីនៅ សារីម ទទួលស្គាល់ថាប្រទេសកម្ពុជាមានការរីកចម្រើនខុសពីពេលមុនប៉ុន្តែក៏នៅមានចំណុចជាច្រើនដែលត្រូវកែលម្អដូចជាចរាចរណ៍ក្នុងទីក្រុងដែលមានអ្នកបើកបរមិនសូវគោរពច្បាប់ទម្លាប់ជាដើម៕
សូមស្តាប់សំឡេងទាំងស្រុងនៃសម្ភាសន៍៖