លោក សាន់ គឹមស៊ីញ៖ ការលុបបំបាត់ភាពក្រីក្រ ការបង្ក្រាបគ្រឿងញៀនប្រសើរជាងមុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាលោក សាន់ គឹមស៊ីញ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឃើញកិច្ចប្រឹងប្រែងបន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាលក្នុងការបន្តលុបបំបាត់ភាពក្រីក្រនិងលើកស្ទួយស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងបន្តលុបបំបាត់គ្រឿងញៀន ដែលកំពុងកើតមានឡើងនៅទូទាំងប្រទេស៕