ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ សម រង្ស៉ី​ បាន​ទៅ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ ក្នុង​ស្ទូឌីយោ​ VOA ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ ក្នុង​ស្ទូឌីយោ​ VOA ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។
មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ កម្ពុជា​វិញ​ហើយ​ ក្រោយ​រយៈ​ពេល​បួន​សប្តាហ៍​ដែល​លោក​បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ និង ​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​ស្វះស្វែងរក​ការ​គាំទ្រ​ផ្នែក​ នយោបាយ​ក្នុងការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​លោក​បាន​ចោទ​ប្រកាន់​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ បាញ់​សម្លាប់​កម្មករ​តវ៉ា​រឿង​ប្រាក់ខែ​១៦០​ដុល្លារ​ និង​គៃ​បន្លំ​សន្លឹក​ឆ្នោត។​

មាន​ក្រុម​អ្នកគាំទ្រ​លោក​ជាច្រើន​បាន​មក​ស្វាគមន៍​លោក​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ម៉ោង​ជាង​យប់​ថ្ងៃ​ច័ន្ទ​ទី​១០​ខែកុម្ភៈ​ ដោយ​ស្រែក ​ទ្រហឹង​អឺងកង​អរសប្បាយ​នឹង​ដំណើរ​វិលមក​ដល់​កម្ពុជា​វិញ​របស់​លោក​សម រង្ស៉ី។​

លោក ​សម រង្ស៉ី​ បាន​ប្រើ​ប្រដាប់​បំពង​សំឡេង​អរគុណ​ដល់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ជាច្រើន​ដែលបាន​មក​ស្វាគមន៍​លោក​នៅ​ព្រលាន​យន្តហោះ​និង​អ្នក​តាម​ដាន​ការ​វិល​ត្រឡប់​របស់​លោក​តាម​រយៈ​ប្រព័ន្ធ​សង្គម ​Facebook​ ផង​ដែរ។ ​

លោក​ សម រង្ស៉ី​ បានចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៣​មករា​ទៅ​កាន់​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ជា​ប្រទេស​ចង់​ឃើញ​មាន​ការ​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ ​ដូច​ស.រ.អា​.​ផង​នោះ។​ លោក​បាន​ជួប​ជាមួយ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​កាល​ពី​ចុង​សប្តាហ៍​ មុន​ពេល​លោក​មក​ដល់​ប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG