ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នងការ​ស្នងការ​រង​ប៉ូលិស​ខេត្ត​ត្រូវ​ឃាត់ខ្លួន​ពីបទ​គ្រឿង​ញៀន


ក្រសួង​មហាផ្ទៃ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
ក្រសួង​មហាផ្ទៃ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

លោក​ឧត្តម​សេនីយ៍ត្រី​ហ៊ុន ហ៊ាន ​អតីត​ស្នងការ​ខេត្ត​បន្ទាយមាន​ជ័យ​ ដែល​ទើប​នឹង​ដកហូត​មុខ​ តំណែង​កាលពី​ពេល​ថ្មីៗ​នេះ​ ​ព្រមទាំង​ស្នងការ​រង​មួយរូប​ផ្សេងទៀត​ ​ត្រូវ​បាន​នាំខ្លួន​និង​កំពុង​ធ្វើការ​សាកសួរ ​នៅ​ឡើយ​ដោយ​មន្រ្តី​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ពី​បទ​សង្ស័យ​ថា​ ​ជាប់​ពាក់ព័ន្ធ នឹង​គ្រឿងញៀន​ខុសច្បាប់។

លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​នាំ​ខ្លួន​ទេ​ ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា​ ​ប៉ូលិស​កំពុងតែ​ធ្វើការ​សាកសួរ​នៅ​ឡើយ​ ហើយ​កំពុង​រង់ចាំ​មើល​នីតិ​វិធី​បន្តបន្ទាប់​ទៀត។

«មិន​ចាប់​ទេ​ ​ប៉ុន្តែ​កន្លង​មក​ក្រសួង​បាន​ចេញ​សេចក្តី​សម្រេច​ដើម្បី​ផ្អាក​ការងារ​គាត់​សម្រា​ប់ធ្វើការ​ ត្រួត​ពិនិត្យ​ ​ប៉ុន្តែ​គាត់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សមត្ថកិច្ច។ ​យើង​ក៏​មិន​ទាន់​ថា​ ​ ​តើ​កំហុស​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ ​ពីព្រោះ​ដរាប​ណា​តុលាការ​មិនទាន់​កាត់ទោស​ ​អ្នកនោះ​មិនទាន់​មាន​កំហុស​ទេ»។

លោក​នាយ​ឧត្តមសេនីយ៍​នេត សាវឿន​ ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ និង​លោក​គៀត​ ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ​ពុំអាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បានទេ​ជុំវិញ​ការ​នាំខ្លួន​ លោក​ហ៊ុន ហ៊ាន ​មក​សាកសួរ​នៅ​ក្រសួង​មហាផ្ទៃ​នេះ។

លោក​ហ៊ុន ហ៊ាន​ត្រូវ​បាន​ប៉ូលិស​នាំខ្លួន​មក​សាកសួរ​នៅ​ក្រសួង​មហាផ្ទៃ​ជាមួយ​និង​លោក​វរៈ​សេនីយ៍​ឯក​ឈាង សុន​ ​ស្នងការ​រង​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​កាល​ពី​ថ្ងៃអាទិត្យ​ ក្រោម​បទ​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន។

លោក​ហ៊ុន ហ៊ាន​ត្រូវ​បាន​ដកហូត​ចេញ​ពីមុខ​តំណែ​ង​ពី​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​ ​កាល​ ពី​ថ្ងៃ​សុក្រ​ ​បន្ទាប់ពី​មាន​លិខិត​មួយច្បាប់​របស់​លោក​ឧប​នាយក​រដ្ឋមន្រ្តី​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ។

នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​នោះ​ធ្វើ​ឡើង​ស្របពេល​នឹង​លោក​នាយ​ឧត្តម​សេនីយ៍​កែរ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​មាន​វត្តមាន​នៅក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ផងដែរ៕

XS
SM
MD
LG