POLYGRAPH៖ រុស្ស៊ីជំរុញការអះអាងគ្មានមូលដ្ឋានដែលថាលោកខាងលិចវាយប្រហារបំពង់ឧស្ម័ន Nord Stream របស់ខ្លួន
រុស្ស៊ីតែងតែចោទបស្ចិមប្រទេសថាមានបំណងបំផ្លិចបំផ្លាញបំពង់ឧស្ម័ន Nord Stream របស់ខ្លួន តែមិនដែលបង្ហាញភស្តុតាងនោះទេ។ ថ្មីៗនេះ រដ្ឋាភិបាលក្រុងម៉ូស្គូបានប្រើការអះអាងគ្មានមូលដ្ឋានផ្សាយដោយភ្នាក់ងារព័ត៌មានរដ្ឋ Sputnik របស់ខ្លួនមួយ ដើម្បីចោទថាអាមេរិកនិងសម្ព័ន្ធមិត្តអូតង់បានដាក់គ្រាប់បែកបំផ្ទុះបំពង់ឧស្ម័ន Nord Stream របស់ខ្លួន។ លោក William Echols ពិនិត្យការអះអាងគ្មានមូលដ្ឋាននោះនៅក្នុងវេយសាយ «ផ្ទៀងផ្ទាត់ការពិត Polygraph» របស់ VOA។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៖