សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជារាប់រយនាក់ប្រារព្ធពិធីរំលឹកខួប៦៥ឆ្នាំនៃការបង្កើតគណបក្សនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២៨ ខែ មិថុនា ឆ្នាំ២០១៦នេះ។ គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមហៅថា គណបក្សបដិវត្តន៍ប្រជាជនខ្មែរ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។
កម្រងរូបភាព៖ «គណបក្សកាន់អំណាចប្រារព្ធខួបទី៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា»

១
លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាប្រលែងសត្វព្រាបនៅក្នុងរំលឹកខួបទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការកណ្ដាលគណបក្ស នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

២
អ្នកគាំទ្រចូលរួមថតរូបសែលហ្វ៊ី (selfie) ជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងពិធីរំលឹកខួបលើកទី៦៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្ដាលគណបក្ស នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

៣
អ្នករាំសម្ដែងនៅក្នុងពិធីរំលឹកខួបលើកទី៦៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្ដាលគណបក្ស នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

៤
តំណាងទូតបរទេសជូនផ្កាដល់ប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងរំលឹកខួបទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការកណ្ដាលគណបក្ស នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA )

៥
អគ្គមហាសង្ឍរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយ (នៅខាងឆ្វេង) និងព្រះសង្ឃរាជ នន្ទ ង៉ែត ព្រះសង្ឃនាយក និមន្តចូលរួមជាអធិបតីក្នុងការរំលឹកខួបទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការកណ្ដាលគណបក្ស នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦។ (ឡេង ឡែន/VOA)