តើបេក្ខជនគណបក្សបៃតងអ្នកស្រី Jill Stein អាចប៉ះពាល់ដល់លទ្ធផលឆ្នោតអាមេរិកយ៉ាងដូចម្តេច?
នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែក្រោយ បេក្ខជនគណបក្សបៃតង (ឬGreen Party) លោកស្រី Jill Stein មានអ្នកគាំទ្រប្រហែល១% ប៉ុណ្ណោះក្នុងការស្ទង់មតិ។ ប៉ុន្តែបេក្ខភាពរបស់អ្នកស្រីអាចមានឥទ្ធិពលខ្លាំងលើលទ្ធផលឆ្នោត ដោយអ្នកវិភាគនយោបាយមួយចំនួនបានព្យាករណ៍ថា សូម្បីតែភាគរយតិចតួចនៃសន្លឹកឆ្នោតសម្រាប់លោកស្រី Stein អាចធ្វើឱ្យមានភាពខុសគ្នានៅក្នុងរដ្ឋដែលមានការផ្លាស់ប្តូរសំខាន់ៗ។ លោក Maxim Adams រាយការណ៍ហើយលោកម៉ែន គឹមសេងនៃវីអូអេសូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖