ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
អាស៊ីអាគ្នេយ៍
ជនអន្តោប្រវេសន៍ Rohingya
០២ មិថុនា ២០១៥
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ត្រូវបានជឿថាជាប់គាំងនៅលើទូកដែលទ្រុឌទ្រោម និងដែលកកកុញទៅដោយមនុស្ស ហើយគ្មានស្បៀងអាហារគ្រប់គ្រាន់នៅឯសមុទ្រ Andaman និងឆ្នេរសមុទ្រ Bengal៕
១
លោក Matt Dillon តួសម្តែងអាមេរិកចូលរួមពិភាក្សាអំពីបញ្ហាជនអន្តោប្រវេសន៍ រូហ៊ីងយ៉ា នៅនៃការិយាល័យរបស់ក្លីបអ្នកឆ្លងឆ្លើយព័ត៌មានបរទេសនៅទីក្រុងបំាងកក ប្រទេសថៃ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
២
លោកស្រី Anne C Richard ឧបការិនីរងនៃក្រសួងការបរទសសម្រាប់ប្រជាជាតិ ជនភៀសខ្លួន និងចំណាកស្រុក ត្រូវបានក្រុមប៉ូលិស និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតនាំផ្លូវទៅទស្សនាទីជម្រកស្នាក់នៅបណ្តោះអាសន្នមួយសម្រាប់ជនអន្តោប្រវេសន៍ រូហ៊ីងយ៉ា និងបង់ក្លាដេស នៅស្រុក Kuala Cangkoi ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
៣
លោកស្រី Anne C Richard ឧបការិនីរងនៃក្រសួងការបរទសសម្រាប់ប្រជាជាតិ ជនភៀសខ្លួន និងចំណាកស្រុក កំពុងដើរជាំមួយត្រូវជាមួយនឹងជនអន្តោប្រវេសន៍ រូហ៊ីងយ៉ាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់នៅបណ្តោះអាសន្នមួយដែលឋិតនៅស្រុក Kuala Cangkoi ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
៤
លោកស្រី Anne C Richard ឧបការិនីរងនៃក្រសួងការបរទសសម្រាប់ប្រជាជាតិ ជនភៀសខ្លួន និងចំណាកស្រុក ធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់នៅបណ្តោះអាសន្នមួយសម្រាប់ជនអន្តោប្រវេសន៍ រូហ៊ីងយ៉ា ដែលឋិតនៅស្រុក Kuala Cangkoi ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
៥
ស្ត្រីជនជាតិរូហ៊ីងយ៉ាឈរនៅទីកន្លែងស្នាក់នៅបណ្តោះអាសន្ននៅស្រុក Bayeun ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥។
៦
លោក Matt Dillon តួសម្តែងអាមេរិក ចាប់ដៃជាមួយនឹងយុវជន Noor Alam អាយុ១៧ឆ្នាំ ជនជាតិរូហ៊ីងយ៉ា ដែលជាអ្នករួចពីការជួញដូរមនុស្សនៅក្នុងភូមិ Thetkabyin ភាគខាងជើងនៃស្រុក Sittwe ដែលឋិតនៅប៉ែកខាងលិចនៃរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥។
៧
ឧទ្ធម្ភាគចក្រមួយកំពុងត្រៀមហោះហើរចេញពីចំណតឧទ្ធម្ភាគចក្រ HTMS Angthonga មុនពេលចេញល្បាតឲ្យខាងសារព័ត៌មាននៅលើកប៉ាល់កងទ័ពជើងទឹករបស់ថៃមួយនៅខេត្ត Phuket កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥។
ជនអន្តោប្រវេសន៍ Rohingya
Recommended
សង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់
Back to top
XS
SM
MD
LG