យុវតីខ្មែរព្យាយាមអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌
យុវតីឆ្នើម រិទ្ធី លំអរពេជ្រ (Lomorpich Rithy) កំពុងធ្វើការយ៉ាងសកម្ម ដើម្បីលើកកម្ពស់និងអភិវឌ្ឍន៍វប្បធម៌ខ្មែរ។ តាមរយៈកិច្ចការងារក្នុងវិស័យសិល្បៈជាច្រើន រាប់តាំងពីការផលិតភាពយន្តនិងវីដេអូតន្ត្រី រហូតដល់ការគ្រប់គ្រងសិល្បករនិងការរៀបចំមហោស្រពវប្បធម៌ធំៗ លំអរពេជ្រ មានគោលបំណងជំរុញទឹកចិត្តដល់យុវជនខ្មែរ ឲ្យស្វែងយល់ពីតម្លៃនៃសិល្បៈ ហើយប្រើប្រាស់សិល្បៈជាយានក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមនានា និងអភិវឌ្ឍន៍ប្រទេសជាតិ។ កាលពីខែចុងខែមេសា ក្នុងដំណើរចូលរួមកម្មវិធី «ភាពជាអ្នកដឹកនាំអន្តរជាតិ» របស់ក្រសួងការបរទេសអាមេរិក លំអរពេជ្រ បានឆ្លៀតពេលចូលមកកាន់បន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជជែកជាមួយលោក ចាប ចិត្រា (Chetra Chap) អំពីដំណើរអាជីព និងចក្ខុវិស័យរបស់នាងក្នុងការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ខ្មែរ។