ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​ធ្វើ​ទស្សនកិច្ច​អំពី​ការ​បោះឆ្នោត


លោក​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី ​នឹង​​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល​ប្រាំពីរ​ថ្ងៃ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥​រហូត​ដល់​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ ​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ ​លោក​សុរិយា ​ប្រាសាទស៊ូប៊ែឌី​នឹង​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចការ​បោះឆ្ន
លោក​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី ​នឹង​​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល​ប្រាំពីរ​ថ្ងៃ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥​រហូត​ដល់​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ ​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ ​លោក​សុរិយា ​ប្រាសាទស៊ូប៊ែឌី​នឹង​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចការ​បោះឆ្ន

លោក​ សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី (Surya Subedi) ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស ​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​នេះ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៦​របស់​លោក​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី ​ Zeo Latumbo ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​ និង​ព័ត៌មាន​នៃ​ការិយាល័យ​ឧត្តមស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​លោក​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី ​នឹងបំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល​ប្រាំពីរ​ថ្ងៃ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥​រហូត​ដល់​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ ​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ ​លោក​សុរិយា ​ប្រាសាទស៊ូប៊ែឌី​នឹង​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចការ​បោះឆ្នោត។​

លោក​សុរិយា​គ្រោង​នឹង​ជួប​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ មន្ត្រី​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ​គណបក្ស​ប្រឆាំង ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​តាម​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​លោក​សុរិយា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​លើក​នេះ ​លោក​នឹង​ធ្វើ​ការ​វិភាគ​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត ​ហើយ​នឹង​បញ្ហា​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស។​ លោក​បាន​ប្រសាសន៍​ថា ​លោក​នឹង​បន្ត​តាមដាន​ករណី​នេះ​ត​ទៅ​ទៀត​ជាពិសេស​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

លោក​យឹម​ សុវណ្ណ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ​បាន​មាន​ប្រសាសន៍​ថា​ សមាជិក​គណបក្ស​ប្រឆាំង​ប្រមាណ​ពី​បី​ទៅ​បួន​នាក់​នឹង​ជួប​លោក​សុរិយា​ ប្រាសាទ​ស៊ូប៊ែឌី ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។​ លោក​បាន​អះអាង​ថា ​លោក​នឹង​លើក​យក​បញ្ហា​វិវាទ​ដី​ធ្លី​និង​ជំរុញ​ឲ្យ​លោក​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី​ជួយ​ប្រាប់​គ.ជ.ប. ​ឲ្យ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​របស់​គ.ជ.ប.។​

«ឲ្យ​គ.ជ.ប​ឯករាជ្យ ​អព្យាក្រឹត្យ​មិន​លម្អៀង​ទៅ​គណបក្ស​ណា។ ​ប្រធាន​គណៈ​កម្មាធិការ​គ.ជ.ប​នេះ​ វា​ត្រូវតែ​មាន​ការ​ជ្រើស​តាំង​សារ​ជា​ថ្មី​ ដោយ​មាន​ការ​ឯកភាព​ពី​គ្រប់​គណបក្ស​នយោបាយ​ ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា»។​

លោក​ធន ​សារ៉ាយ ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​មាន​ប្រសាសន៍​ថា​ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​នឹង​ជួប​ជាមួយលោ​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី ​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​មួយ​នៅ​ថ្ងៃ​ពុធ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប. ​គួរ​តែ​មាន​សមាសភាព​ចម្រុះ​ដល់​ថ្នាក់​មូលដ្ឋាន​ដើម្បី​ជៀសវាង​ការ​រិះគន់​ថា ​គ.ជ.ប.​ ធ្វើ​ការ​មិន​ឯករាជ្យ ​និង​មិន​ត្រឹមត្រូវ។​

«យើង​ចង់​បាន​គណៈ​កម្មាធិការ​មួយ​ឯករាជ្យគឺមិន​មាន​តំណាង​គណបក្ស​នៅ​ក្នុង​ហ្នឹង​ទេ​ ដូច​ប្រទេស​ដទៃ​ទៀត​ដែរ។​ ក៏​ប៉ុន្តែ​រឿង​នេះ​យើង​ស្នើ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ តែមិន​មាន​ការ​គាំទ្រ​ទាំង​ពី​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​មិន​កាន់​អំណាច​ផង​ដែរ​ ព្រោះមិន​ទុក​ចិត្ត​ឯករាជ្យ​នេះ»។​

លោក​ទេព​ នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​បើក​ចំហ​ឲ្យ​លោក​សុរិយា ​សួរ​សំណួរ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ នៅ​ពេល​ដែល​មាន​ជំនួប​មួយ​ជាមួយ​នឹង​គ.ជ.ប.​ នៅ​ថ្ងៃ​ពុធ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប. ​ធ្វើ​ការ​ទៅ​តាម​ច្បាប់។ ​អ្វី​ដែល​ជា​ការ​វាយ​តម្លៃ​ឯករាជ្យ​ ឬ​មិន​ឯករាជ្យ ​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​វាយ​តម្លៃ​តែ​ប៉ុណ្ណោះ។​

«តាម​ពិត​ទៅ​ គ.ជ.ប.​គ្រាន់​តែ​ជា​អ្នក​អនុវត្ត​តាម​ច្បាប់ ​ដោយ​ហេតុ​ថា​ គ.ជ.ប.​ត្រូវ​បាន​បង្កើត​ដោយ​ច្បាប់​បោះឆ្នោត ​ហើយ​ភារកិច្ច​ហ្នឹង​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​បោះឆ្នោត។​ អញ្ចឹង​ការ​ចង់​បាន​ណាមួយ​នោះ​មិន​មែន​ជា​បំណង ​ឬ​ឆន្ទៈ​របស់​ គ.ជ.ប.​ទេ»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ នៅ​អំឡុង​ខែ​មករា​នេះ​ និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គ្រោង​នឹង​ធ្វើ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ផងដែរ៕

XS
SM
MD
LG