នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០១៥ លោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក អ៊ីសា ឧស្មាន មន្ត្រីគណបក្សសង្រ្គោះជាតិទទួលបន្ទុកផ្នែកឥស្លាម បានរៀបចំកម្មវិធីអាហារស្រាយបួសជាមួយប្រជាជនខ្មែរឥស្លាម នៅគេហដ្ឋានរបស់លោក សម រង្ស៊ី។ នាឱកាសនោះ លោក សម រង្ស៊ី បានប្រកាសឲ្យអ្នកចូលរួមកត់ត្រាទុកនូវគោលនយោបាយប្រាំពីរចំណុចដែលគណបក្សលោកសន្យានឹងអនុវត្តឲ្យមាន ប្រសិនបើបានឈ្នះឆ្នោតនៅឆ្នាំ២០១៧។ នៅក្នុងគោលនយោបាយទាំងប្រាំពីរចំណុចរួមមាន ការរៀបចំឲ្យគ្រូបង្រៀនសាសនាមានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាល និងឲ្យស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ និងទូរទស្សន៍ជាតិ ផ្តល់ពេលវេលា១ម៉ោងក្នុង១ថ្ងៃ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការសាសនា និងកិច្ចការទូទៅរបស់ខ្មែរឥស្លាម។
លោក សម រង្ស៊ី សន្យាឲ្យខ្មែរឥស្លាម៧ចំណុច

១
លោក សម រង្ស៊ី កំពុងអានគោលនយោបាយប្រាំពីរចំណុចនៅក្នុងកម្មវិធីអាហារស្រាយបួស ជាមួយខ្មែរឥស្លាមជាង១០០នាក់នៅគេហដ្ឋានរបស់លោក នៅភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

២
លោក សម រង្ស៊ី និងអ្នកចូលរួមខ្មែរឥស្លាមនៅក្នុងកម្មវិធីអាហារស្រាយបួស នៅគេហដ្ឋានរបស់លោកនៅភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៣
លោក សម រង្ស៊ី នៅក្នុងកម្មវិធីអាហារស្រាយបួស ជាមួយខ្មែរឥស្លាមជាង១០០នាក់នៅគេហដ្ឋានរបស់លោក នៅភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៤
អ្នកចូលរួមខ្មែរឥស្លាមចំនួនជាង១០០នាក់ កំពុងស្តាប់សេចក្តីថ្លែងរបស់លោក សម រង្ស៊ី នៅក្នុងកម្មវិធីអាហារស្រាយបួស នៅគេហដ្ឋានរបស់លោកនៅភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ។ (សើ សាយ្យាណា/VOA)

៥
លោក សម រង្ស៊ី កំពុងអានគោលនយោបាយប្រាំពីរចំណុចនៅក្នុងកម្មវិធីអាហារស្រាយបួស ជាមួយខ្មែរឥស្លាមជាង១០០នាក់នៅគេហដ្ឋានរបស់លោក នៅភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៦
Sam Rainsy Offers Political Promises To Khmer Islam