ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្ដរជាតិស្តីពីការអប់រំផ្នែកគណិតវិទ្យារយៈពេលបួនថ្ងៃ គឺគិតពីថ្ងៃទី១ ដល់ថ្ងៃទី៤ មិនា ដែលមានអ្នកគណិតសាស្រ្ដមកពីប្រទេសចំនួន២៦។ សហគមអ្នកគណិតសាស្រ្តនៅកម្ពុជាសង្ឃឹមថា សន្និសិទ្ធនឹងជួយជម្រុញការរីកចម្រើនការរៀនសូត្រផ្នែកគណិតវិទ្យានៅក្នុងស្រុក។ លោកបណ្ឌិតចន្ទ័ រត្ន័ ប្រធានសហគមអ្នកគណិតវិទ្យាកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃចន្ទ័ថា«គណិតសាស្ដ្រមានសារសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍប្រទេស ជាពិសេសក្នុងផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា»។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com