សញ្ញាល្អនៃការរើបឡើងវិញរបស់ទន្លេ Elwha ក្រោយការដកទំនប់ចេញ
សហគមន៍ជនជាតិដើមអាមេរិកាំងនៅតំបន់ប៉ាស៊ីហ្វិកប៉ែកពាយ័ព្យ បានតស៊ូរាប់ទសវត្សរ៍មកហើយ ដើម្បីដកចេញទំនប់វារីអគ្គិសនីដែលសកម្មជនបរិស្ថាននិយាយថាបង្កគ្រោះថ្នាក់ដល់ការផ្លាស់ទីរបស់ត្រីសាល់ម៉ុន។ ដោយមានគម្រោងកម្ទេចទំនប់នៅលើទន្លេ Klamath ដែលស្ថិតនៅរដ្ឋ California គម្រោងស្តារប្រព័ន្ធអេកូឡូស៊ីទន្លេនេះ ទទួលអត្ថប្រយោជន៍ពីអ្វីដែលគេបានរៀនសូត្រចាប់តាំងពីការដកទំនប់ចេញពីលើទន្លេ Elwha នៅរដ្ឋ Washington កាលពី៨ឆ្នាំមុន។ ក្នុងភាគទី៤ ដែលជាភាគបញ្ចប់នៃបទយកការណ៍នេះ លោក Matt Dibble នៃVOA បានធ្វើដំណើរទៅដល់ទន្លេ Elwha ដើម្បីមើលថាតើទន្លេនេះ រើបឡើងវិញយ៉ាងម៉េច ក្រោយពីការដកទំនប់ចេញ។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖