ក្រុមអ្នកកែទម្រង់ដាក់សម្ពាធលើលោក Biden ឲ្យបង្កើតគោលនយោបាយដែលនាំមកនូវការផ្លាស់ប្តូរ
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងរងសម្ពាធកាន់តែខ្លាំង ឲ្យបង្កើតគោលនយោបាយដែលនាំឲ្យមានការផ្លាស់ប្តូរធំៗ ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតវីរុសកូរ៉ូណា ការកើនឡើងអត្រាគា្មនការងារធ្វើ និងបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅពាសពេញប្រទេសដែលបណ្តាលឲ្យមានការផ្លាស់ប្តូរនៅក្នុងការប្រកួតប្រជែងគ្រប់គ្រងសេតវិមាន។ លោក Brian Padden នៃវីអូអេរាយការណ៍ថា សកម្មជនខាងគណបក្សប្រជាធិបតេយ្យដែលមានទំនោរឆ្វេងនិយមខ្លាំងទៅនឹងជំហរកណ្តាលនិយមរបស់លោក Biden កំពុងទាមទារឲ្យមានកម្មវិធីនយោបាយផ្លាស់ប្តូរធំដុំ ដើម្បីទាក់ទាញអ្នកបោះឆ្នោត ដែលជាក្រុមជនជាតិភាគតិច និងអ្នកបោះឆ្នោតដែលចង់បានការផ្លាស់ប្តូរធំៗនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah