អ្នកភូមិសម្តែងការខកចិត្តនឹងការកាប់ព្រៃឡង់
អ្នកភូមិព្រៃឡង់នៅប្រទេសកម្ពុជាថ្លែងថា ការកាប់ព្រៃឈើខុសច្បាប់ បានកើនឡើងនៅក្នុងតំបន់របស់ពួកគេ។ ក៏ប៉ុន្តែ ពួកគេ គ្មានអំណាចអ្វីក្នុងការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេនេះទេ។ លោក សាយ មុន្នី នៃវីអូអេ បានចុះទៅយកព័ត៌មាននេះ នៅក្នុងតំបន់ព្រៃឡង់ ហើយនាង ទែន សុខស្រីនិត ជូនសេចក្តីរាយការណ៍របស់លោកពីរដ្ឋធានីWashington៕