ការចោទប្រកាន់ប្រធានាធិបតីត្រាំមិនអាចកែប្រែសន្លឹកឆ្នោតពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងRichmondរដ្ឋVirginiaនៅឆ្នាំនេះទេ
ការចោទប្រកាន់ប្រធានាធិបតីត្រាំមិនអាចកែប្រែសន្លឹកឆ្នោតពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងRichmondរដ្ឋVirginiaនៅឆ្នាំនេះទេ ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Richmond រដ្ឋVirginia ក៏ដូចពលរដ្ឋអាមេរិកាំងទូទៅដែរមានទស្សនៈដោយឡែកពីគ្នា ខ្លះគាំទ្រគណបក្សប្រជាធិបតេយ្យ ខ្លះទៀតគាំទ្រគណបក្សសាធារណរដ្ឋ។ ពួកគាត់មូលមតិគ្នាដោយមោទនភាពថា គណបក្សទាំងពីរមានគោលនយោយដែលពួកគាត់ចាប់អារម្មណ៍ជាអាទិភាពដូចគ្នាគឺការពារអាយុជីវិតពលរដ្ឋអាមេរិកាំងទាំង ស៊ីវិលទាំងទាហាន ទោះជាគណបក្សណាកាន់រដ្ឋាភិបាលក៏ដោយ។ លោកពិន ស៊ីសុវណ្ណនៃវីអូអេរាយការណ៍ពីទីក្រុង Richmond រដ្ឋ Virginia។