បណ្ណាគារដ៏ធំនៅក្រុង Portland ជោគជ័យទោះនៅក្នុងសម័យសៀវភៅអេឡិចត្រូនិក
ទោះបីជាមានសៀវភៅអេឡិចត្រូនិកនិងស្មាតហ្វូនដែលមានកម្មវិធីសម្រាប់អានសៀវភៅអេឡិចត្រូនិកទាំងនោះក៏ដោយ ក៏អាជីវកម្មលក់សៀវភៅនៅសហរដ្ឋអាមេរិកកំពុងតែជោគជ័យឡើងវិញ។ ហើយបើទោះបីជាការលក់សៀវភៅតាមអ៊ីនធឺណិតបានប៉ះពាល់ដល់ចំណូលរបស់បណ្ណាគារនានានៅទូទាំងប្រទេសក៏ដោយ ក៏បណ្ណាគារមួយនៅទីក្រុង Portland រដ្ឋ Oregon ហាក់ដូចជាកំពុងដំណើរការល្អធម្មតា។ ហាងលក់សៀវភៅ Powell's Books ដែលត្រូវបានបង្កើតឡើងដោយក្រុមគ្រួសារដើមកំណើតអ៊ុយក្រែនមួយកាលពីជាង៤៥ឆ្នាំមុននោះ កំពុងមានប្រជាប្រិយភាពណាស់។ អ្នកស្រី Iryna Matviichuk នៃ VOA រាយការណ៍ពីទីក្រុង Portland។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖