ដូនជី៤នាក់ ដែលក្នុងនោះមាន២នាក់ជាជនជាតិប៉ាឡេស្ទីន បានក្លាយជាសន្តី (saint) ថ្មីចុងក្រោយនៅក្នុងសាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិក។ សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) បានដឹកនាំពិធីសាសនាតែងតាំងពួកគេ កាលពីថ្ងៃអាទិត្យនៅឯបុរីវ៉ាទីកង់។ ដូនជី Mariam Bawardy និង Marie Alphonsine Ghattas បានរស់នៅក្នុងអំឡុងពេលសតវត្សរ៍ទី១៩ ក្នុងប្រទេសប៉ាឡេស្ទីន។
សម្តេច ប៉ាប ហ្រ្វង់ស៊ីស តែងតាំងដូនជី៤នាក់ជាសន្តី

១
សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ប្រារព្ធពិធីសាសនាតែងតាំងដូនជី៤អង្គជាសន្តី នៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។ ដូនជី Mariam Bawardy និង Marie Alphonsine Ghattas គឺស្ថិតនៅក្នុងចំណោមដូនជីទាំងបួន ដែលត្រូវបានតែងតាំងជាសន្តី (saint) នៅក្នុងពិធីសូត្រធម៌(Mass)។

២
សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) យាងមកដល់ព្រះវិហារ St. Peter's Square ដើម្បីធ្វើការដឹកនាំពិធីសាសនាតែងតាំងដូនជី៤អង្គជាសន្តី នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។

៣
ដូនជីម្នាក់កាន់វត្ថុបុរាណដែលជាកេរដំណែលរបស់សន្តី Mariam Baouardy Haddad ខណៈដែលសម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ធ្វើការដឹកនាំពិធីសាសនាតែងតាំងដូនជី៤អង្គជាសន្តី នៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។

៤
ទង់ជាតិប៉ាឡេស្ទីនបក់នៅមុខរូបរបស់ដូនជី Mariam Baouardy Haddad មុននឹងសម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ធ្វើការដឹកនាំពិធីសាសនាតែងតាំងដូនជី៤អង្គជាសន្តី នៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។

៥
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (ជួរមុខ ខាងឆ្វេង) ទះដៃអបអរក្នុងពិធីសាសនាតែងតាំងដូនជី៤អង្គជាសន្តី នៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។

៦
សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ទទួលបានការស្វាគមន៍យ៉ាងស្ម័គ្រស្មោះពីអ្នកគាំទ្រនៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។

៧
សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ជំណួបសំណេះសំណាលជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បន្ទាប់ពីពិធីតែងតាំងសន្តី នៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។

៨
សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) លើកព្រះហស្ថស្វាគមន៍រាក់ទាក់ក្មេងម្នាក់នៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។

៩
ដូនជីចូលរួមក្នុងពិធីសាសនាតែងតាំងសន្តី (saint) ថ្មី៤នាក់ ដោយដឹកនាំដោយសម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) នៅឯព្រះវិហារ St. Peter's Square នៅក្នុងបុរីវ៉ាទីកង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។