ការអះអាង«ស្ត្រីចិញ្ចឹមឆ្មារដែលគ្មានកូន»&«ការប្រឆាំងគ្រួសារ»បង្កើនការគាំទ្រការមានកូន
ការធ្វើជាឪពុកម្តាយត្រូវបានគេយកមកធ្វើនយោបាយនៅក្នុងរដូវបោះឆ្នោតឆ្នាំនេះ។ នៅពេលដែលអត្រាកំណើតធ្លាក់ចុះ និងជនជាតិអាមេរិកកាន់តែច្រើនជ្រើសរើសមិនចាប់ផ្តើមបង្កើតគ្រួសារ អ្នកខ្លះថា នេះជាសញ្ញាដែលបង្ហាញពីការដួលរលំនៃសេដ្ឋកិច្ចនិងសង្គមសហរដ្ឋអាមេរិក។ ប៉ុន្តែអ្នកជំនាញនិយាយថា ស្ថានភាពមិនមែនសាមញ្ញាបែបនេះឡើយ។ អ្នកនាង Tina Trinh ជូនសេចក្តីរាយការណ៍។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖