ពីថ្ងៃពុធទី៩ ខែកញ្ញា ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៥ នេះ ហាងកាហ្វេ និងវិចិត្រសាល Java Cafe and Gallery មានការតាំងពិព័រណ៍រូបថតមួយ ដែលមានឈ្មោះថា «រាត្រីក្នុងក្រុង» ឬ 'In the City by Night' ដែលមានដាក់តាំងរូបថតចំនួន១៧ផ្ទាំង។ រូបភាពទាំងនេះ ជាស្នាដៃថតរបស់លោក សុវណ្ណ ភីឡុង ដែលបានថតនៅពេលយប់ងងឹត ដោយប្រើពន្លឺពីភ្លើងចង្កៀងម៉ូតូរបស់លោក ដើម្បីចាប់យកទិដ្ឋភាព និងជីវិតនៅក្នុងទីងងឹតនៃទីក្រុងភ្នំពេញ មកបង្ហាញតាមវិធីប៉ិនប្រសព្វរបស់លោក ដោយមិនមានការរៀបចំឥរិយាបថកម្មវត្ថុជាមុនដើម្បីឲ្យថតឡើយ។ លោក ភីឡុងជាអ្នកថតរូបឯករាជ្យម្នាក់រស់នៅទីក្រុងភ្នំពេញ និងត្រូវគេស្គាល់ពីភាពច្នៃប្រឌិតរបស់លោកក្នុងការប្រើពន្លឺដើម្បីថតរូប ដូចជាពន្លឺអេក្រង់កុំព្យូទ័រ ពន្លឺពីចង្កៀងរថយន្ត និងអំពូលម៉ែត្រជាដើម៕
កម្រងរូបភាព៖ រូបថតប្រើពន្លឺពីចង្កៀងម៉ូតូដើម្បីបង្ហាញទិដ្ឋភាពពេលរាត្រីនៅក្នុងទីក្រុង

១
ពិព័រណ៍កម្រងរូបថតមានឈ្មោះថា «រាត្រីក្នុងក្រុង» ឬ 'In the City by Night' ជាស្នាដៃរបស់លោក សុវណ្ណ ភីឡុង ដាក់បង្ហាញនៅហាងកាហ្វេ និងវិចិត្រសាល Java Cafe and gallery ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ។ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

២
«អ្នកយាមផ្ទះសំណាក់» បានដាក់បង្ហាញនៅហាងកាហ្វ និងវិចិត្រសាល Java Cafe and Gallery ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៣
«កានស ២០១៤» ថតដោយលោក សុវណ្ណ ភីឡុង បានដាក់បង្ហាញនៅហាងកាហ្វ និងវិចិត្រសាល Java Cafe and Gallery ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៤
«កានស ២០១៤» ថតដោយលោក សុវណ្ណ ភីឡុង បានដាក់បង្ហាញនៅហាងកាហ្វេ និងវិចិត្រសាល Java Cafe and Gallery ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៥
«បារី ២០១១» បានដាក់បង្ហាញនៅហាងកាហ្វ និងវិចិត្រសាល Java cafe and gallery ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៦
ពិព័រណ៍កម្រងរូបថតមានឈ្មោះថា «រាត្រីក្នុងក្រុង» ឬ 'In the City by Night' ជាស្នាដៃរបស់លោក សុវណ្ណ ភីឡុង ដាក់បង្ហាញនៅហាងកាហ្វេ និងវិចិត្រសាល Java Cafe and gallery ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ។ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០១៥។ (សើ សាយ្យាណា/VOA)

៧

៨