រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងអង្គការដៃគូសំខាន់ៗ កំពុងរៀបចំវេទិកាភាពជាដៃគូស្តីអំពីសុខភាពមាតា ទារក និងកុមារ (PMNCH) លើកទី៤ ចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដោយមានអ្នកចូលរួមប្រមាណជាជាង១៥០០នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផង។ វេទិកានេះមានកិច្ចពិភាក្សាសំខាន់ៗចំនួនបួន ដែលផ្តោតលើការដឹកនាំនយោបាយ សកម្មភាពពហុវិស័យ គណនេយ្យភាព និងអំណាចនៃភាពជាដៃគូ។ អ្នកសារព័ត៌មាន VOA ដែលកំពុងស្ថិតក្នុងវេទិកានោះ នឹងរាយការណ៍ព័ត៌មានបន្ថែមស្តីអំពីការពិភាក្សាផ្សេងៗពាក់ព័ន្ធទៅនឹងកម្ពុជា។
កម្រងរូបភាព៖ វេទិកាអន្តរជាតិនៃភាពជាដៃគូស្តីអំពីសុខភាពមាតា ទារក និងកុមារ លើកទី៤ នៅប្រទេសឥណ្ឌា

១
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Shri Narendra Modi ថ្លែងក្នុងពិធីបើកវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ ដែលមានអ្នកចូលរួមចំនួនជាង១៥០០នាក់ មកពី៨៥ប្រទេស នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទិ១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

២
ការដាក់តាំងបង្ហាញអំពីអាហារូបត្ថម្ភ ដើម្បីបង្កើនការយល់ដឹងដល់អ្នកចូលរួមក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

៣
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Shri Narendra Modi និងមន្រ្តីជាន់ខ្ពស់ ព្រមទាំងអ្នកជំនាញពីបណ្តាប្រទេសផ្សេងៗមួយចំនួន ចាប់ដៃគ្នាលើកឡើងលើ បង្ហាញពីការរួមគ្នាលើកកម្ពស់សុខភាពមាតា ទារក និងកុមាលើពិភពលោក ក្នុងពិធីបើកវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

៤
ការដាក់តាំងបង្ហាញផលិតផលថ្នាំពេទ្យ និងបរិក្ខាមួយចំនួនទៀតពាក់ព័ន្ធនឹងសុខភាពម្តាយ ទារក និងកុមារ ក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

៥
អ្នកចូលរួមកំពុងស្តាប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពស្រ្តី និងកុមារ ក្នុងវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

៦
វាគ្មិនដែលជាអ្នកជំនាញ និងមន្រ្តីរដ្ឋាភិបាល កំពុងជជែកពិភាក្សាលើប្រធានបទស្តីពី «ការវិភាគសកម្មភាពរួមគ្នាដើម្បីផ្តល់ការថែទាំប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ» ដែលជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនទៀតក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

៧
វាគ្មិនដែលជាអ្នកជំនាញ និងមន្រ្តីរដ្ឋាភិបាល កំពុងជជែកពិភាក្សាលើប្រធានបទស្តីពី «ការចាប់យក កម្លាំងផ្លាស់ប្តូររបស់យុវជន» ដែលជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនទៀតក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

៨
អ្នកស្រី Gabriela Cuavas Barron ប្រធានសហភាពអន្តរសភាប្រទេសស្វីស ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពីតួនាទីរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំនយោបាយ ក្នុងវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

៩
លោក ប៉ូច ប៊ុនណាក់ រដ្ឋលេខាធិការក្រសួងផែនការកម្ពុជា កំពុងថ្លែងក្នុងកិច្ចពិភាក្សាមួយស្តីពី «ការរួមសហការគ្នា ពីការដែលគ្រាន់តែនិយាយឲ្យក្លាយទៅជាការពិត» នូវការសម្រេចឲ្យបានគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅឆ្នាំ២០៣០ ក្នុងវេទិកាស្តីអំពីសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

១០
អ្នកជំនាញ មន្រ្តីរដ្ឋាភិបាល និងអ្នកចូលរួមប្រមាណជា១៥០០នាក់ មកពីប្រទេសចំនួន៨៥ កំពុងចូលរួមក្នុងវេទិកាដៃគូអន្តរជាតិស្តីអំពីសុខភាពស្រ្តី ទារក និងកុមារ ដែលមានអ្នកចូលរួមចំនួនជាង១៥០០នាក់ មកពី៨៥ប្រទេស នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

១១
ស្រ្តីអ្នកចូលរួមជាជនជាតិឥណ្ឌាម្នាក់ កំពុងបិទក្រដាសពណ៌បង្ហាញពីបទពិសោធន៍ក្នុងការទទួលបានអាហារបីពេលកាលពីពេលនៅវ័យកុមារ ដែលប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)