ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព VOA៖ បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​វិសមភាព​ជាតិសាសន៍​នៅ​ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក

បាតុកម្ម​នៅ​តាម​ទីក្រុង​នានា​ក្នុង​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ធ្វើឡើង ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វិសមភាព​ជាតិសាសន៍​។ លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជូន​កងកម្លាំង​ប៉ូលិស​សហព័ន្ធ​ទៅ​ទីក្រុង Portland រដ្ឋ Oregon ដើម្បី​បង្ក្រាប​បាតុករ​នៅ​ទីនោះ ដោយ​លោក​អះអាង​ថា គឺ​ដើម្បី​ការពារ​អគារ​រដ្ឋាភិបាលសហព័ន្ធ។ ការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ទីក្រុង Portland ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​ការ​ចាប់​ខ្លួន​បាតុករ​ផង​ដែរ។ ការ​តវ៉ា​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​ ក្រោយ​ពី​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស កាល​ពី​ថ្ងៃ​ទី ២៥ ខែឧសភា កន្លង​ទៅ​នេះ៕

XS
SM
MD
LG