ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព VOA៖ កម្មវិធីទូរសព្ទ និងគេហទំព័រថ្មីមួយបង្ហាញពីប្រវតិ្តសាស្រ្តខ្មែរក្រហម

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានសម្ពោធកម្មវិធីទូរសព្ទ និងគេហទំព័រមួយឈ្មោះថា «ទីចងចាំ» ដែលមានរៀបរាប់អំពីរឿងរ៉ាវស្តីពីទីតាំងសំខាន់ៗក្នុងសម័យខ្មែរក្រហម ហើយត្រូវបានធ្វើឡើងតាមរយៈបទសម្ភាសន៍ជាមួយអ្នកនៅរស់រានពីរបបខ្មែរក្រហមនិងតាមរយៈការដកស្រង់ចេញពីឯកសារ និងសៀវភៅប្រវត្តិសាស្ត្រនានាស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ កម្មវិធីទូរសព្ទ និងគេហទំព័រនេះ ក៏មានការកំណត់ទីតាំងសំខាន់ៗនៃសម័យខ្មែរក្រហមលើផែនទីកម្ពុជា និងណែនាំអ្នកប្រើទៅកាន់ទីកន្លែងដែលប្រវត្តិផ្សេងៗបានកើតឡើងផងដែរ។

ប្រធានគម្រោងនេះកម្មវិធីទូរសព្ទ និងគេហទំព័រនេះលើកឡើងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវខ្មែរក្រហម និងទប់ស្កាត់ការត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនេះ។

XS
SM
MD
LG