នៅថ្ងៃអង្គារនេះ គឺជាខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ។ ក្នុងខួប១៥ឆ្នាំនេះ ក្រុមសហជីពប្រមាណជា១០០នាក់ បានជួបជុំគ្នានៅមុខរូបសំណាករបស់លោកក្បែរវិមានឯករាជ្យដោយបានថ្លែងអំពីវីរភាពរបស់លោក ជា វិជ្ជា និងបានទាមទារឲ្យអាជ្ញាធរពន្លឿនការវែកមុខឃាតករពិត ដើម្បីផ្តល់យុត្តិធម៌ឲ្យលោក។