ប៉ូលិសក្នុងទីក្រុងឡុងដ៍មិនឃើញមានការស្លាប់ឬរបួសទេ ក្រោយពេលមានការរាយការណ៍ថា មានការបាញ់បោះនៅស្ថានីយ៍រថភ្លើងក្រោមដីដ៏មមាញឹកមួយ។ កាលពីដំបូងប៉ូលិសរាយការណ៍ថា ហេតុការផ្ទុះអាវុធនេះជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ប៉ុន្តែក្រោយមកបាននិយាយថា៖ «ពួកគេរកមិនឃើញសញ្ញាណាមួយរបស់ជនសង្ស័យឡើយ សូម្បីតែការផ្ទុះអាវុធ ឬអ្នករងរបួសក៏គ្មានដែរ»។
ហេតុការណ៍នៅស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងឡុងដ៍ ថ្ងៃទី២៤ ខែវិច្ឆិកា ២០១៧

១
ស្ត្រីម្នាក់ដួលនៅពេលមនុស្សជាច្រើនកំពុងរត់គេចចេញពីស្ថានីយ៍រថភ្លើងក្រោមដីនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងហេតុការណ៍ផ្ទុះមួយ។

២
មនុស្សម្នាកំពុងរត់នៅតាមដងផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍។

៣
ប៉ូលិសម្នាក់កំពុងដើរល្បាតនៅតាមដងផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍។

៤
ក្រុមប៉ូលិសប្រដាប់ដោយអាវុធ កំពុងដើររត់នៅលើដងផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍។

៥
ទីតាំងស្ថានីយ៍រថភ្លើងក្រោមដី Oxford Circus ដែលជាទីតាំងដែលហេតុការណ៍បានកើតឡើង។

៦
បូលិសប្រដាប់អាវុធលើកខ្សែដែលចងការពារនៅកន្លែងកើតហេតុ។

៧
ប៉ូលិសប្រដាប់ដោយអាវុធកំពុងឈរយាមនៅលើផ្លូវ Oxford។