ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនីបានធ្វើជាអធិបតីនៃការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដែលប្រទេសកម្ពុជាដណ្តើមបានពីប្រទេសបារាំងកាលពីទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៦៦ឆ្នាំ ដែលកម្ពុជាបានរួចផុតពីរបបអាណានិគមនិយមបារាំងដែលបានត្រួតត្រាប្រទេសកម្ពុជាជិត១០០ឆ្នាំ។
កម្រងរូបភាព VOA៖ កម្ពុជាប្រារព្ធខួបលើកទី៦៦ឆ្នាំនៃការបានឯករាជ្យពីបារាំង

១
ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនី យាងថ្វាយភ្លើងទានជ័យ ក្នុងថ្ងៃប្រារព្ធទិវា បុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

២
ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី យាងជួបមន្ត្រីរាជការក្នុងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៣
ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី យាងលាក្រុមសិស្សសាលា នៅពេលព្រះអង្គចាកចេញពីវិមានឯករាជ្យ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៤
ប្រធានរដ្ឋសភាជាតិលោក ហេង សំរិន គោរពកងកិត្តិយសត្រែទ័ពក្នុងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៥
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែនដើរកាត់កងកិត្តិយសត្រែទ័ពកម្ពុជាក្នុងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៦
នាយឧត្តមសេនីយ៍លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ (ឆ្វេង) និងលោកសាយ ឈុំប្រធានព្រឹទ្ធសភា (ស្តាំ) ចូលរួមប្រារព្ធទិវា បុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៧
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចូលរួមទិវាបុណ្យឯករាជ្យជាតិថ្ងៃទី៩ វិច្ឆកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៨
ប៉ោងៗត្រូវបានគេបង្ហោះនៅពីមុខវិមានឯករាជ្យដើម្បីរំឭកខួបលើកទី៦៦ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

៩
ក្រុមមន្ត្រីនគរបាល និងកងកម្លាំងប្រដាប់អាវុធ ចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

១០
អ្នកចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

១១
មន្ត្រីរាជការចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

១២
សិស្សសាលារង់ចាំការយាងចេញរបស់ព្រះបាទ នរោត្តម សីហមុនី បន្ទាប់ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)