ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ពិធីរំឭកវិញ្ញាណក្ខន្ធលោក George Floyd នៅទីក្រុង Houston រដ្ឋ Texas

មួយថ្ងៃមុនពិធីបុណ្យសពរបស់លោក George Floyd ពលរដ្ឋ និងមេដឹកនាំក្នុងសហគមន៍ បានចូលគោរពវិញ្ញាណក្ខន្ធរបស់លោក Floyd នៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ជាទីដែលសពរបស់លោក Floyd នឹងត្រូវបញ្ចុះនៅថ្ងៃអង្គារនេះ។ សពរបស់លោក Floyd នឹងត្រូវបានបញ្ចុះជាមួយសពម្តាយរបស់លោក ដែលបានទទួលមរណៈភាពកាលពីឆ្នាំ២០១៨។ លោក George Floyd អាយុ ៤៦ឆ្នាំ បានស្លាប់ នៅពេលប៉ូលិសឃាត់ខ្លួនលោក នៅទីក្រុង Minneapolis រដ្ឋមីនីសូតា កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។ ការស្លាប់របស់លោក បានបង្កឲ្យមានបាតុកម្មតវ៉ាទូទាំងសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីទាមទាររកយុត្តិធម៌ដល់លោក Floyd និងដើម្បីបង្ហាញការប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍៕

XS
SM
MD
LG