ជារៀងរាល់ឆ្នាំ មានស្រ្តីខ្មែរជាច្រើននាក់បានរៀបការជាមួយបុរសជនជាតិចិន ហើយទៅរស់នៅប្រទេសចិន ដោយសង្ឃឹមថា នឹងអាចសន្សំលុយផ្ញើរមកគ្រួសារវិញ។ ប៉ុន្តែការរំពឹងនេះមិនដូចការពិតនោះទេ។ ផ្ទុយទៅវិញ ស្រ្តីទាំងនេះត្រូវរងការធ្វើបាប ធ្វើការលើសកម្លាំង បម្រើគ្រួសារប្ដី ហើយមិនអាចរកលុយផ្ញើរមកឪពុកម្ដាយនៅ ឯស្រុកកំណើតវិញទៀត។ ពិព័រណ៌រូបភាព «ការពិតមិនដូចការរំពឹងទុក» រៀបរាប់អំពីស្ថានភាពស្រ្តីខ្មែររៀបការជាមួយបុរសជនជាតិចិន ដោយអ្នកថតរូបឯកសារជនជាតិចិនម្នាក់គឺនាង យ៉ាន កុង។ ពិព័រណ៌នេះដាក់បង្ហាញចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែឧសភា នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ៕ (ឡេង ឡែន/VOA)
ពិព័រណ៌រូបភាព«ការពិតមិនដូចការរំពឹងទុក» បង្ហាញភាពលំបាករបស់ស្រ្តីខ្មែររៀបការជាមួយបុរសជនជាតិចិន

១
យុវតីម្នាក់ក្រឡេកមើលរូបថតអ្នកស្រី ប៊ុនថា អាយុ២៤ឆ្ នាំដែលរៀបការជាមួយបុរសជនជាតិចិន រស់នៅតំបន់ដាច់ស្រយាលមួយនៃខេត្តជាងស្ស៊ី នៃប្រទេសចិន។ ពិពណ៌រូបភាពដែលមានរូបថតចំនួន១៩សន្លឹករៀបរាប់អំពីស្ថានភាពជិវិតស្រ្តីខ្មែររៀបការជាមួយបុរសចិន ត្រូវដាក់បង្ហាញនៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៨ ខែឧសភានេះ។ (ឡេង ឡែន/VOA)

២
បុរសម្នាក់ថតយករូបភាពអ្នកស្រីប៊ុនថាមកពីខេត្តកំពង់ចាម ដែលត្រូវមេខ្យល់បោកយកទៅឲ្យរៀបការជាមួយបុរសជនជាតិចិន។ ឥឡូវអ្នកស្រី ប៊ុនថា មានកូនប្រុសម្នាក់អាយុជាងមួយឆ្នាំ រស់នៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តជាងស្ស៊ីភាគខាងត្បូងឈៀងខាងកើតនៃប្រទេសចិន។ (ឡេង ឡែន/VOA)

៣
ស្រ្តីម្នាក់ចង្អុលអ្នកស្រីរូបថត ប៊ុនថា អាយុ២៤ឆ្នាំ ដែលរៀបការជាមួយបុរសជនជាតិចិន រស់នៅតំបន់ដាច់ស្រយាលមួយនៃខេត្តជាងស្ស៊ី នៃប្រទេសចិន។ ពិពណ៌រូបភាពដែលមានរូបថតចំនួន១៩សន្លឹក និងរៀបរាប់អំពីស្ថានភាពជិវិតស្រ្តីខ្មែរដែលរៀបការជាមួយបុរសចិន ត្រូវដាក់បង្ហាញនៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៨ ខែឧសភានេះ។ (ឡេង ឡែន/VOA)

៤
និស្សិតម្នាក់សម្លឹងមើលរូបថតអ្នកស្រី ប៊ុនថា អាយុ២៤ឆ្នាំ ដែលរៀបការជាមួយបុរសជនជាតិចិន រស់នៅតំបន់ដាច់ស្រយាលមួយនៃខេត្តជាងស្ស៊ី នៃប្រទេសចិន។ ពិពណ៌រូបភាពដែលមានរូបថតចំនួន១៩សន្លឹក និងរៀបរាប់អំពីស្ថានភាពជិវិតស្រ្តីខ្មែរដែលរៀបការជាមួយបុរសចិន ត្រូវដាក់បង្ហាញនៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៨ ខែឧសភានេះ។ (ឡេង ឡែន/VOA)

៥
នាង យ៉ាន កុង អ្នកថតរូបឯកសារជនជាតិចិន និងជាម្ចាស់តាំងពិពណ៌រូបថត «ការពិតមិនដូចការរំពឹងទុក» ផ្ដល់បទសម្ភាសន៏ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃឱកាសបើកសម្ភោធន៏ថ្ងៃទី៣ ខែឧសភា នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ ឥឡូវអ្នកស្រី ប៊ុនថា មានកូនប្រុសម្នាក់ អាយុជាងមួយឆ្នាំ រស់នៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តជាងស្ស៊ី ភាគខាងត្បូងឈៀងខាងកើតនៃប្រទេសចិន។ (ឡេង ឡែន/VOA)