រាជធានីភ្នំពេញកំពុងរៀបចំខ្លួនត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ ២០១៨ ដោយមានការតាំងពិព័រណ៍ និងការប្រគុំតន្រ្តីផ្សេងៗ។ ធុងសំរាមចំនួន ១,៦៧១ ធុងត្រូវបានដាក់ពង្រាយ នៅតាទីតាំងសំខាន់ៗ និងមានកម្លាំងសម្អាតចំនួន ៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។ បង្គន់សាធារណៈចំនួន ៥៩៧បន្ទប់ នៅទីតាំងចំនួន ៣១កន្លែងក្នុងតំបន់សប្បាយភាព ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កំពុងដាក់តម្លើងសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងកីឡាករអុំទូកនៅមណ្ឌលស្នាក់នៅ ដោយឥតបង់ប្រាក់។
កម្រងរូបភាព VOA៖ «រាជធានីភ្នំពេញត្រៀមខ្លួនអបអរព្រះរាជពិធីបុណ្យអុំទូក»

១
របាកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានតម្លើងរួចនៅលើវិថីព្រះនរោត្តម រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

២
ការរៀបចំតម្លើងប្រទីប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៣
ការរៀបចំតម្លើងប្រទីប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៤
ការរៀបចំតម្លើងប្រទីប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៥
ការរៀបចំតម្លើងប្រទីប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៦
ការរៀបចំតម្លើងប្រទីប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៧
របាកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានតម្លើងរួចនៅលើវិថីព្រះនរោត្តម រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

៨
ទូកសង្រ្គោះត្រៀមខ្លួនប្រតិបត្តិការអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

៩
ទិដ្ឋភាពទូទៅនៃការរៀបចំ អបអរពិធីបុណ្យអុំទូក សំពះព្រះខែ ដែលប្រព្រឹត្តទៅនៅដើមខែវិច្ឆិកា នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ វិច្ឆិកា ២០១៨។ (ទុំ ម្លិះ/VOA)

១០
ធុងសំរាមត្រូវបានដាក់ពង្រាយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

១១
បង្គន់សាធារណៈ ដែលត្រូវបានតម្លើងរួច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

១២
ស្តង់ទំនិញតាំងពិព័រណ៍ និងឆាកប្រគុំតន្រ្តីផ្សេងៗត្រូវបានតម្លើង ដើម្បីទទួលប្រជាពលរដ្ឋ ដែលមកអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)