ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្រុង​ភ្នំពេញ​ប្រកាស​លក់​អង្ករ​ក្នុង​តម្លៃ​សមរម្យ​ខណៈកំពុង​មាន​ទឹក​ជំនន់


ការ​បញ្ចេញ​លក់​អង្ករ​របស់​សាលា​ក្រុង​ភ្នំពេញ និង​ក្រសួង​អភិវឌ្ឃន៍​ជនបទ​នេះ​បាន​ធ្វើ​ឡើង ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​សបា្តហ៍នេះ​អង្ករ​បាន​ឡើង​ថ្លៃ ដែល​បណ្តាល​មក​ពី​កម្ពុជា​បាន​ទទួល​រងគ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ទឹក​ជំនន់​ទឹក​ភ្
ការ​បញ្ចេញ​លក់​អង្ករ​របស់​សាលា​ក្រុង​ភ្នំពេញ និង​ក្រសួង​អភិវឌ្ឃន៍​ជនបទ​នេះ​បាន​ធ្វើ​ឡើង ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​សបា្តហ៍នេះ​អង្ករ​បាន​ឡើង​ថ្លៃ ដែល​បណ្តាល​មក​ពី​កម្ពុជា​បាន​ទទួល​រងគ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ទឹក​ជំនន់​ទឹក​ភ្

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃសៅរ៍​នេះ សាលា​ក្រុង​ភ្នំពេញ ដោយ​មាន​ការ​សហការ​ជា​មួយ​ក្រសួង​អភិវឌ្ឃន៍​ជនបទ បាន​ប្រកាស​លក់​អង្ករ​ដល់​ប្រជា​ពលរដ្ឋ​ចំនួនប្រាំមួយ​កន្លែង​ផ្សេងៗ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​អំពី​អង្ករ​បាន​និង​កំពុង​ឡើង​ថ្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​ពេល​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​សាលា​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សាលា​ក្រុង​គ្រោង​ដាក់​លក់​អង្ករនៅ​ថ្ងៃ​អាទិត្យ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​នៅ​មុខ​វត្ត​បទុម​វតី ផ្សារ​រាត្រី​ក្នុង​សង្កាត់​ផ្សារ​ចាស់ មុខ​ស្ថានីយ​រថ​ភ្លើង​ក្នុង​សង្កាត់​ស្រះ​ចក​ ផ្សារ​ច្បារ​អំពៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី២​ សាលា​សង្កាត់​ស្ទឹងមាន​ជ័យ​ និង​ផ្សារ​ជម្ពូវ័ន​ ក្នុង​សង្កាត់​ចោម​ចៅ។ ក៏​ប៉ុន្តែ​សេចក្តី​ជូន​ដំណឹង​មិន​បាន​បញ្ជាក់​អំពី​តំ​លៃ​ប៉ុន្មាន​អង្ករ​នោះ​ទេ។

លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ​ និង​លោក​ កើត ឆែ​ នាយក​រង​រដ្ឋ​បាល​នៃ​សាលា​ក្រុង​ភ្នំពេញ​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ដោយ​លោក​ទាំង​ពីរ​បាន​អះ​អាង​ថា កំពុង​ជាប់​រវល់​ប្រជុំ។ ការ​បញ្ចេញ​លក់​អង្ករ​របស់​សាលា​ក្រុង​ភ្នំពេញ និង​ក្រសួង​អភិវឌ្ឃន៍​ជនបទ​នេះ​បាន​ធ្វើ​ឡើង ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​សបា្តហ៍នេះ​អង្ករ​បាន​ឡើង​ថ្លៃ ដែល​បណ្តាល​មក​ពី​កម្ពុជា​បាន​ទទួល​រងគ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ទឹក​ជំនន់​ទឹក​ភ្លៀង។

អ្នក​លក់​អង្ករ​មួយ​រូប​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា អង្ករ​ក្នុង​មួយ​បាវ​ទម្ងន់​៥០​គក្រ​ឡើង​តម្លៃ​ពី​ពីរ​ដុល្លារ​ទៅ​បី​ដុល្លារ​ទៅ​តាម​ប្រភេទ​អង្ករ។

អ្នក​ស្រី​បាន​បញ្ជាក់​ថា អង្ករ​ផ្កា​ម្លិះ​១គក្រ​តម្លៃ​៣.២០០រៀល​ ផ្កា​ខ្ញី​ ១គក្រ​តម្លៃ​២.៧០០រៀល នាង​ខុន​១គក្រ​តម្លៃ​២.៦០០រៀល​ និងនាង​មិញ​១​គក្រ​តម្លៃ​២.៥០០រៀល។

«លេខ​មួយ​៣២ (៣.២០០) លេខ​ពីរ​២៧ (២.៧០០) លេខ​បី​២៦ (២.៦០០) លេខ​បួន​២៥ (២.៥០០)»

ការ​ឡើង​ថ្លៃ​អង្ករ​នាពេល​បច្ចុប្បន្ន​ក្នុង​បរិបទ​ទឹក​ជំនន់​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទិញ​អង្ករ​ទុក។

អ្នក​ស្រី​សោ ភ័ណ្ឌ​អាយុ​២៨​ប្រជា​ពលរដ្ឋ​រស់​នៅ​សង្កាត់​បឹង​ទំពុន​ ខ័ណ្ឌ​មាន​ជ័យ​ក្រុង​ភ្នំ​ពេញ​បាន​និយាយ​ថា អ្នក​ស្រី​បាន​ទិញ​អង្ករ​ទុក​ដោយ​បារម្មណ៍​ថា​អង្ករ​នឹង​ឡើង​ថ្លៃ។ អ្នក​ស្រី​បាន​និយាយ​ថា​អង្ករ​បាន​ឡើង​ថ្លៃ​ក្នុង​១​បាវ​ទម្ងន់​៥០​គីឡូក្រាម​ ឡើង​លើស​ពី​ធម្មតា​រហូត​ដល់​៣​ដុល្លារ។

អ្នកស្រី​សោ​ ភ័ណ្ឌ​មិន​ត្រឹម​តែ​ទិញ​អង្ករ​ទុក​សម្រាប់​ខ្លួន​ឯង​ទេ ​ក៏ប៉ុន្តែ​អ្នក​ស្រី​បាន​ផ្តល់​ដំណឹង​ឲ្យ​បង​ប្អូន​ទិញ​អង្ករ​ទុក​ផង​ដែរ។

«ចា៎ ខ្ញុំ​ប្រាប់​ដែរ ​បងប្អូន​សាច់​ឈាម​បង្កើតៗ។ ខ្ញុំ​ប្រាប់​ឲ្យ​គាត់​ទិញ​ដែរ​ហ្នឹង​ពី​ព្រោះ​តាម​រាល់​ឆ្នាំមក​ឲ្យតែ​មាន​បុណ្យទាន​អី​ក៏​ម្ហូប​អា​ហារ​ឡើង​ថ្លៃ​ដែរ​ ដល់​ពេល​មាន​ទឹក​ជំនន់​អញ្ចឹង​ខ្ញុំ​ចេះ​តែឲ្យ​បង​ប្អូន​ទិញ​ទុក​ឲ្យ​ហើយ​ទៅ​ក្រែង​លោ​ឡើង​ថ្លៃ​ជាង​ហ្នឹង​ទៀត»។

លោក​យឹម សុវណ្ណ​ អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង​បាន​និយាយ​ថា ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​អង្ករ រដ្ឋា​ភិបាល​ត្រូវ​បាន​រក​មធ្យោបាយ​ទិញ​អង្ករ​ទុក​ស្តុក​ដោយ​ខ្លួន​ឯង​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​បញ្ចេញ​អង្ករ​មក​លក់។

«អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែង​តែ​បណ្តែក​បណ្តោយ​ឲ្យ​ឡើង​ចុះ​ទៅ​តាម​ទី​ផ្សារ។ រដ្ឋា​ភិបាល​អត់​មាន​វិធាន​ការណ៍​ដើម្បី​ទប់​ស្កាត់​ទេ ហើយ​ជាក់​ស្តែង​យើង​ឃើញ​ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សូម្បី​តែ​ទឹក​ជំនន់​កើត​ឡើង​រដ្ឋា​ភិបាល​មិន​អាច​ទប់​ស្កាត់​តម្លៃ​ទំនិញ​បាន​ដែរ»។

ទឹក​ជំនន់​កាល​ពី​ចុង​ខែ​សី​ហា​បាន​សម្លាប់​មនុស្ស​ចំនួន​២៤៧​នាក់​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​សៅ​នេះ។

លោក ញឹម វណ្ណដា​ អនុ​ប្រធាន​ទី​១​នៃ​គណ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា​រដ្ឋាភិបាល​បាន​បញ្ចេញ​ស្បៀង​ចំនួន​២.៩០០​តោន​ទៅ​តាម​ខេត្ត​ទាំង​១៦​ដែល​បាន​ទទួល​រង​ផល​ប៉ះ​ពាល់ និង​ថវិការ​ចំនួន​២០០លានរៀល។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ឥឡូវ​នេះ​យើង​បាន​បញ្ចេញ​អង្ករ​ចំនួន​១.០០០​តោន​បន្ថែម​ទៀត​ដើម្បី​ជូន​ប្រជាជន​ដែល​ទទួល​រង​ផលប៉ះ​ពាល់​ដោយ​ទឹក​ជំនន់។

«មក​ដល់​ឥឡូវ យើង​បាន​បញ្ចេញ​ស្បៀង​២.៩០០​តោន​ហើយ។ លើក​មុន​១.៩០០​តោន​ទៅ​តាម​ខេត្ត​១៦​ក្នុង​នោះ​ថវិការ​មួយ​ខេត្ត​២០០​លាន»។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍បាន​ប្រកាស​លុប​ចោល​ពី​ធី​បុណ្យ​អំទូក​ជា​ប្រវត្តិ​សាស្រ្ត​ហើយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​វិញ ដោយសារ​តែ​កម្ពុជា​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។

ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​១,២​លាន​នាក់​ ផ្ទៃដី​ដំណាំ​ស្រូវ​៣៩០.០០០ហិកតា​ ស្មើនិង​១៦%​នៃ​ផ្ទៃ​ដី​ដាំ​ស្រូវ ផ្លូវ១.៩៧០គីឡូម៉ែត្រ ការ​ខូច​ខាត​ផ្លូវ​៥៨៣​គម​ ដាច់​ផ្លូវ​៨៧​គម​ និង​បាន​សម្លាប់​មនុស្ស​២៤៧​នាក់៕

XS
SM
MD
LG