ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​សេចក្តី​ប្រកាស​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​បាន​ពេញ​លេញ


​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បូក​៣ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍នៅ​ទីក្រុង​ភ្នំពេញ។
​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បូក​៣ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍នៅ​ទីក្រុង​ភ្នំពេញ។

រដ្ឋមន្ដ្រី​ការបរទេស​ហ្វ៊ីលីពីន​លោក Albert F. Del Rosario ​បាន​ជំរុញ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បូក​៣ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍ ​ឲ្យ​មាន​ការអនុវត្ត​សេចក្ដី​ប្រកាស​ប្រតិបត្តិ​ (Declaration of Conduct) ​ឲ្យ​បាន​ពេញលេញ​ដើម្បី​ជំនួយ​ដល់​ការ តាក់តែង​ក្រមប្រតិបត្តិ​ (Code of Conduct)​ ស្ដីពី​ជម្លោះ​លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង។

ជម្លោះ​ដែនដី​នេះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​ចំនួន​បួន ​ហើយ​ប្រទេស​ពីរ​ក្នុង​នោះ​គឺ​ហ្វ៊ីលីពីន​និង​វៀតណាម​បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ខ្លាំងក្លា។
លោក ​កៅ​ គឹមហួន​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​និង​ជា​អ្នកនាំពាក្យ​កិច្ចប្រជុំ​អាស៊ាន​បាន​ឲ្យ​ដឹង​ថា​ រដ្ឋ​មន្ដ្រី​ការបរទេស​ហ្វ៊ីលីពីន​បាន​ទាញ​ចំណាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ក្នុង​កិច្ចប្រជុំ​នៃ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បូក​៣​ គឺ​បូក​ជាមួយ​នឹង​រដ្ឋមន្ដ្រី​និង​អនុរដ្ឋ​មន្ដ្រី​ការបរទេស​មកពី​ប្រទេស​ចិន ជប៉ុន​និង​សាធារណរដ្ឋ​កូរ៉េ​ (កូរ៉េខាងត្បូង)។

លោក​បញ្ជាក់​ថា លោក​ Albert F. Del Rosario ​គ្រាន់តែ​ចង់​ឲ្យ​មាន​ «ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​សេចក្ដី​ប្រកាស​ប្រតិបត្តិ​ (Declaration of Conduct) ដើម្បី​ជំរុញ​ឆ្លោះ​ទៅ​រក​ការ​បញ្ចប់​ក្រមប្រតិបត្តិ»។
រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​នឹង​ត្រូវ​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​ចិន​ផង​ដែរ​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។

លោក ​ស៊ូរីន ​ពិតស៊ូវ៉ាន់ (Surin Pitsuwan) ​អគ្គលេខាធិការ​អាស៊ាន​ជិត​ផុត​អាណត្តិ ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា ​បញ្ហា​ចរាចរណ៍​ដែន​សមុទ្រ​បាន​ស្ថិត​ក្នុង​បញ្ហា​ដែល​ត្រូវ​ចាត់ទុក​ជា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ជជែក​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ក្រម​ប្រតិបត្តិ​ស្តី​ពី​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។
រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បាន​ខកខាន​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​ការ​ព្រមព្រៀង​គ្នា​ទាំងស្រុង​លើ​ក្រមប្រតិបត្តិ​នេះ ​ដោយ​ទំនង​ជា​ពុំ​មាន​ការ​ចុះសម្រុង​គ្នា​លើ​មូលដ្ឋាន​មួយ​ចំនួន។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​ជា​ភាសាចិន ​លោក ​Yang ​Gie ​Chi រដ្ឋមន្ដ្រី​ការបរទេស​ចិន​បញ្ជាក់​ថា​ ប្រទេស​ចិន​មាន​ជំនឿ​ថា​«សន្ទុះ​ជា​វិជ្ជមាន​និង​សហប្រតិបត្តិការ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ» ​នឹង​មាន​ការ​គាំទ្រ ​ហើយ​ភាព​ជឿនលឿន​ «ក្នុង​ការ​រក្សាសន្តិភាព ​ស្ថេរភាព​ក្នុង​តំបន់​នឹង​មិន​ត្រូវ​ប៉ះពាល់​ឬ​រារាំង​នោះ​ទេ»៕

XS
SM
MD
LG