ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋនៅភ្នំពេញរីករាយកម្សាន្តជុំគ្នានៅរមណីយដ្ឋានវត្តភ្នំដូនពេញ នាបុណ្យចូលឆ្នាំប្រពៃណីខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នា​ថ្ងៃទី ១ នៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ប្រជា​ពលរដ្ឋ​ក្មេងចាស់​ប្រុសស្រី​នៅ​រាជធានី​ភ្នំពេញ បាន​មក​ប្រមូល​ផ្តុំគ្នា​យ៉ាង​ច្រើន​កកកុញ​នៅ​រមណីយដ្ឋាន​វត្តភ្នំដូនពេញ ដើម្បី​មក​លេង​កម្សាន្ត​បាញ់​ទឹក ប៉ាត​ម្សៅ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​សប្បាយ​រីករាយ ។ជាមួយគ្នានោះដែរ​គេ​ក៏​ឃើញ​មាន​ឡានទឹក​របស់​រដ្ឋ​ចូលមក​បាញ់​ជាច្រើន​ឡាន​កាន់តែធ្វើឱ្យ​អ្នក​ចូលរួម​រីករាយ​បន្ថែម​ទៀត ដោយ​មាន​ការ​លោត​ ស្រែក​ហ៊ោ​កញ្រ្ជៀវ​យ៉ាង​សប្បាយ​ក្រៃលែង នាឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ក្នុង​ឆ្នាំថោះ ២០២៣ នេះ៕

XS
SM
MD
LG